Lawlyheng ជាអ្វី ?

Lawlyheng សូមគោរពលោក-លោកស្រី


Lawlyheng គឺជាការរួមផ្សំពីបុគ្គលជាច្រើនដែលមានបច្ចេកទេស និងជំនាញផ្នែកច្បាប់ ដើម្បីជួយ សម្រួលការអនុវត្តច្បាប់ ប្រឹក្សាយោបល់ផ្នែកច្បាប់ និងផ្តល់ឯកសារផ្នែកច្បាប់ ។
Lawlyheng បានរៀបចំ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តិ ទាំងអស់ដែលចាប់ពីឆ្នាំ ១៩៩៣ ដល់ បច្ចុប្បន្ន ។ ការរៀបចំច្បាប់ និង លិខិតបទដ្ឋានគតិយុត្តិ ដោយគោរពទៅតាមប្រភេទ តាមប្រភព តាមផ្នែកនៃឯកសារដើម ។

Lawlyheng បានរៀបចំ សេវាសាធារណៈដែលរដ្ឋដ្ឋាភិបាលបានផ្តល់ឲ្យបុគ្គលជាទូទៅ ។ ហើយសេវាសាធារណៈ ត្រូវបានបែកចែកជា ២ ប្រភេទ គឺថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ។
Lawlyheng បានរៀបចំ ការផ្តល់យោបល់ផ្នែកច្បាប់ជូនលោក-លោកស្រី ទៅតាមបញ្ហាដែលកើត មាននៅក្នុងបច្ចុប្បន្ន ។ ហើយការផ្តល់យោបល់ផ្នែកច្បាប់ ក្នុងគោលបំណងជួយលោក-លោកស្រីទទួលបានដំណោះស្រាយល្អតាមផ្លូវច្បាប់ ។

Lawlyheng បានរៀបចំ យន្តការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការមួយទៀត ដែលជាវិធីសាស្ត្រមួយ ឬជានីតិវិធីមួយ ក្នុងការជួយភាគីវិវាទឲ្យទទួលបានផលប្រយោជន៍រួម ។
Lawlyheng បានរៀបចំ ឯកសារជាច្រើនដែលមានទាក់ទង ស្ថាប័នជាតិ ស្ថាប័នអន្តរជាតិ សភានៃកម្ពុជា តុលាការ និងអយ្យការ និងផ្សេងៗទៀត ។

Lawlyheng បានរៀបចំ អត្ថបទវិភាគ អំពីស្ថានភាពផ្សេងដែលកើតមាននៅក្នុងកម្ពុជា និងអន្តរជាតិ ដើម្បីបង្ហាញអំពីស្ថានភាពច្បាប់កំពុងវិវត្ត ។
Lawlyheng បានរៀបចំ សន្ទានុក្រមច្បាប់ ដែលមានអត្ថន័យលើសពី ៤០០០ អត្ថន័យ ដែលទាញចេញពីឯកសារច្បាប់ជាច្រើន ។
Lawlyheng នឹងខំប្រឹងគ្រប់បែបយ៉ាងដើម្បីផលប្រយោជន៍សង្គមជាតិរបស់កម្ពុជា ។

ឡលីហេង
ឡលីហេង

Post a Comment

Previous Post Next Post