រដ្ឋធម្មនុញ្ញនៃព្រះរាជាណាច្រកម្ពុជា

 

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាច្រកម្ពុជា 

       រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា ឬជាមូលដ្ឋានគ្រឹះនៃច្បាប់សម្រាប់ការអនុវត្តនៅកម្ពុជា ។ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តទាំងអស់ត្រូវស្របតាមរដ្ឋធម្មនុញ្ញ ។ ក្នុងករណីដែលមានច្បាប់ និងបទដ្ឋានគតិយុត្តណាមិនស្របទៅតាមខ្លឹមសារនៃរដ្ឋធម្មនុញ្ញ ច្បាប់និងបទដ្ឋាន​គតិយុត្តនោះត្រូវបាត់ បង់អនុភាព ដោយមូលហេតុផ្ទុយរដ្ឋធម្មនុញ្ញ ។

         រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់រដ្ឋ ដែលត្រូវបានប្រើជាមូលដ្ឋានសម្រាប់បង្កើតច្បាប់ផ្សេងៗ ដើម្បីគ្រប់គ្រងរដ្ឋ។[1] ច្បាប់នេះកំណត់អំពីគោលការណ៍រួមនៃការបែងចែកអំណាចនៅក្នុងការគ្រប់គ្រងរដ្ឋ ដំណើរប្រព្រឹត្តទៅនៃស្ថាប័នកំពូលរបស់រដ្ឋនិងសិទ្ធិនិងការទទួលខុសត្រូវជាមូលដ្ឋានរបស់ពលរដ្ឋគ្រប់រូប។ ឧ. រដ្ឋធម្មនុញ្ញដំបូងនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានប្រកាសឱ្យប្រើជា ផ្លូវការដោយព្រះបាទនរោត្តមសីហនុនៅឆ្នាំ១៩៤៧ បន្ទាប់ពីសភាជាតិបានអនុម័តរួចមក។

         រដ្ឋធម្មនុញ្ញ មានន័យដូចខាងក្រោម[2] ក្នុងន័យសម្ភារៈ រដ្ឋធម្មនុញ្ញ ជាបណ្តាលវិធានសរសេរ ឬបវេណីទាំងឡាយណា ដែលកំណត់អំពីទម្រង់របស់រដ្ឋ អំពីការចាត់ចែង និងការអនុវត្តអំណាច ។ ក្នុងន័យទម្រង់ រដ្ឋធម្មនុញ្ញ ជាឯកសារដែលពាក់ព័ន្ធទៅនឹងស្ថាប័ននយោបាយ ហើយត្រូវបង្កើតឡើង និងកែប្រែទៅតាមនីតិវិធីមួយ ខុសពីនីតិវិធីសំរាប់ច្បាប់ធម្មតា ។

            រដ្ឋធម្មនុញ្ញ មានន័យដូចខាងក្រោម[3] ៖​- តាមន័យជាសម្ភារៈ គឺជាវិធានទាំងអស់ ទាំងលាយល័ក្ខអក្សរទាំង ប្រពៃណីដែល កំណត់អំពីរូបភាពនៃរដ្ឋឯករដ្ឋ ឬរដ្ឋសហព័ន្ធអំពីការប្រគល់ និងការប្រើប្រាស់អំណាច ។ - តាមន័យជារូបភាព គឺជាឯកសារស្តីអំពីស្ថាប័ននយោបាយការរៀបចំនិងការកែប្រែ ឯកសារនេះ ត្រូវធ្វើឡើងតាមនីតិវិធីមួយខុសប្លែកពីតិវិធីសំរាប់ច្បាប់ធម្មតា ។

         ចំណុចសំខាន់ដែលមាននៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ មានដូចខាងក្រោម ៖

            -​​ ជំពូកទី ១ អំពីអធិបតេយ្យ

            -​ ជំពូកទី ២ អំពីព្រះមហាក្សត្រ

            - ជំពូកទី ៣ អំពី សិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ

            - ជំពូកទី ៤ អំពីរបបនយោបាយ

            - ជំពូកទី ៥ អំពីសេដ្ឋកិច្ច

            - ជំពូកទី ៦ អំពីអប់រំ វប្បធម៌ និងសង្គមកិច្ច

            - ជំពូកទី ៧ អំពីរដ្ឋសភា

            - ជំពូកទី ៨ ថ្មី អំពីព្រឹទ្ធសភា

            - ជំពូកទី ៩ ថ្មី អំពីសមាជរដ្ឋសភា និងព្រឹទ្ធសភា

            - ជំពូកទី ១០ ថ្មី អំពីរាជរដ្ឋាភិបាល

            - ជំពូកទី ១១ ថ្មី អំពីអំណាចតុលាការ

            - ជំពូកទី ១២ ថ្មី អំពីក្រុមប្រឹក្សាធម្មនុញ្ញ

            - ជំពូកទី ១៣ ថ្មី អំពីការគ្រប់គ្រងរដ្ឋបាល

            - ជំពូកទី ១៤ ថ្មី អំពីសមាជជាតិ

            -​ ជំពូកទី ១៥ ថ្មី(ពីរ) អំពីអង្គការរៀបចំការបោះឆ្នោត

            - ជំពូកទី ១៦ ថ្មី (ពីរ) អំពីអានុភាព ការសើរើ និងវិសោធនកម្មរដ្ឋធម្មនុញ្ញ

            - ជំពូកទី ១៧ ថ្មីអំពីអន្តរប្បញ្ញត្តិ

 

         តើលោក-លោកស្រី ចង់ដឹងពីអ្វីដែលទាក់ទងនិងរដ្ឋធម្មនុញ្ញដែរឬទេ ?

         តើលោក-លោកស្រី ត្រូវការអត្ថបទជំនួយស្មារតីទាក់ទងនិងរដ្ឋធម្មនុញ្ញដែរឬទេ ?

         តើលោក-លោកស្រី ត្រូវការឯកសារខាងដែរឬទេ ?

         តើលោក-លោកស្រី ត្រូវការយើងខ្ញុំជួយដែរឬទេ ?

         តើលោក-លោកស្រី យល់ថារដ្ឋធម្មនុញ្ញមានបញ្ហាគតិយុត្តដែរឬទេ ?​

         តើលោក-លោកស្រី​ ត្រូវការការច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មដែរឬទែ ?

 

    Lawlyheng យល់ឃើញថា នៅពេលលោក-លោកស្រី រៀបចំអត្ថបទ ឬកិច្ចការផ្សេងៗ ការយកច្បាប់ជាមូលដ្ឋានពិតជាសំខាន់ណាស់ ដើម្បីធានាឲ្យការអនុវត្តរបស់លោក-លោកស្រី គ្មានហានិភ័យ និងទទួលបានច្បាប់ការពារ ។

ទំនាក់ទំនងមកកាន់យើងខ្ញុំ ៖

      Website                https://www.lawlyheng.com

      Gmail                    lawlyheng@gmail.com

      Pages FB              https://www.facebook.com/lawlyheng

      ACC Telegram      https://t.me/httpstmeLawlyheng

      Group Telegram   https://t.me/lawlyheng/joinchat/

      Youtube                 https://www.youtube.com/lawlyheng


          ឯកសារដែលលោក-លោកស្រីអាចទាញបាន ៖

       - រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ១៩៩៣[1] ព្រឹត្តិបត្រក្រុមប្រឹក្សាជាតិភាសាខ្មែរ លេខ ៥ ឆ្នាំ ២០១៣ ចំណុច ២២ ទំព័រ ៥៧

[2] សេចក្តីផ្តើមនៃនីតិកម្ពុជា រៀបរៀងដោយ ការិយាល័យស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ឆ្នាំ ២០០៥ ទំព័រ ៥៩

[3] សន្ទានុក្រម បារាំង_ខែ្មរ នៃពាក្យច្បាប់ ឆ្នាំ ២០០៥ ទំព័រ ៨៣

Post a Comment

Previous Post Next Post