ច្បាប់អន្តរជាតិ
ច្បាប់អន្តរជាតិ គឺជាប្រព័ន្ធនៃវិធានស្តីពីសិទ្ធិ និងភារកិច្ចរបស់រដ្ឋនានានៅក្នុងទំនាក់ទំនងរវាងរដ្ឋទាំងនោះ។[1] ច្បាប់អន្តរជាតិ ផ្អែកលើទស្សនាទាននៃសមភាព និងអធិបតេយ្យរបស់រដ្ឋនានា និង ផ្នែកទាំងស្រុងទៅលើការព្រមព្រៀងរវាងរដ្ឋទាំងនោះ ។
ច្បាប់អន្តរជាតិ គឺជាសំណុំនៃគោលការណ៍ និងវិធានដែលគ្រប់គ្រងលើសិទ្ធិ និងភារកិច្ចរបស់រដ្ឋនានា អង្គការអន្តរជាតិនានា និង មនុស្សទូទៅនៅក្នុងទំនាក់ទំនងរបស់ពួកគេនៅលើពិភពលោក ។
ច្បាប់អន្តរជាតិ ផ្តល់នូវមគ្គុទ្ទេសន៍ "សម្រាប់សកម្មភាពរបស់រដ្ឋជាសមាជិក និង ផ្តល់នូវវិធីសាស្រ្តសម្រាប់ ដោះស្រាយជម្លោះរវាងរដ្ឋនានាដោយសន្តិវិធី និង ដោយយោងតាមបទដ្ឋានដែលបានយល់ ស្របទាំងអស់គ្នាជាជាងប្រើកម្លាំងបាយ ។
ច្បាប់អន្តរជាតិ មានគោលដៅគ្រប់គ្រងរាល់សកម្មភាពក្នុងទំនាក់ទំនងអន្តរជាតិ រវាងរដ្ឋនិងរដ្ឋ ប៉ុន្តែបច្ចុប្បន្ននេះ ច្បាប់អន្តរជាតិក៏យកចិត្តទុកដាក់កាន់តែខ្លាំងឡើងទៅលើបុគ្គលនានាផងដែរ ជាពិសេសការប្រព្រឹត្តរបស់រដ្ឋទៅលើបុគ្គល ឬ ក៏សកម្មភាពបុគ្គលទៅលើរដ្ឋ ។ ដូច្នេះហើយ ទាំងបុគ្គលក៏ដូចជាប្រទេសនានា មានកាតព្វកិច្ចនិងសិទ្ធិនៅក្រោមច្បាប់អន្តរជាតិនានា។ ឧ. ចំពោះប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិ គេមានច្បាប់អន្តរជាតិដែលប្រទេសជាសមាជិកត្រូវតែគោរពនិងអនុវត្តទៅតាមគោលការណ៍នៃច្បាប់ដែលបានអនុម័ត ។ ជាក់ស្តែង នៅថ្ងៃទី០២ សីហា ១៩៩០ ដល់ថ្ងៃ២៨ កុម្ភៈ ១៩៩១ ប្រទេសអឺរ៉ាក់ បានធ្វើសង្គ្រាមឈ្លានពានប្រទេសកូវ៉ែត ហើយពេលនោះ គេបានយកច្បាប់អន្តរជាតិទៅប្រើដោយអង្គការសហប្រជាជាតិបានចាត់កងកម្លាំងសន្តិសុខទៅបង្ក្រាបប្រទេសអឺរ៉ាក់ដោយជោគជ័យ ។
បញ្ជីច្បាប់អន្តរជាតិ មានដូចខាងក្រោម ៖
1. សន្ធិសញ្ញា
2. កិច្ចព្រមព្រៀងអន្តរជាតិ
3. អនុសញ្ញា
4. កតិការសញ្ញា
5. ធម្មនុញ្ញា
6. ពិធីសារ
7. អនុស្សរណៈនៃការយោគយល់
8. ...
ចំពោះច្បាប់អន្តរជាតិដែលលោក-លោកស្រី យកទៅប្រើប្រាស់ គឺសំខាន់ណាស់ ការពិនិត្យពីធរមាននៃច្បាប់ ដែលមានន័យថា ច្បាប់ ឬមាត្រា នៅមានអនុភាពយកទៅអនុវត្តបាន។ ការលើកឡើងបែបនេះ គឺសំខាន់ក្នុងការលើកយកមាត្រា ឬសំអាងមាត្រា យកទៅបកស្រាយ។ ប្រសិន យើងលើកយកមាត្រាដែលត្រូវបាននិរាករណ៍ ឬលុបចោលហើយ នោះចាប់ទុកថា យើងបកស្រាយខុស តាំងពីដំបូង។
ទំនាក់ទំនងមកកាន់យើងខ្ញុំ ៖
Website ៖ https://www.lawlyheng.com
Gmail ៖ lawlyheng@gmail.com
Pages FB ៖ https://www.facebook.com/lawlyheng
ACC Telegram ៖ https://t.me/httpstmeLawlyheng
Group Telegram ៖ https://t.me/lawlyheng/joinchat/
Youtube ៖ https://www.youtube.com/lawlyheng