ច្បាប់ ក្នុងឆ្នាំ​២០០៥

 ច្បាប់ ក្នុងឆ្នាំ​២០០៥

 

          ច្បាប់ គឺជាវិធានជាលាយលក្ខណ៍អក្សរ មានអនុភាពជាទូទៅ និងជាអចិន្ត្រៃយ៍ដែលរដ្ឋសភាបានរៀបរៀងឡើង។[1] និយាយម្យ៉ាងទៀត គឺបទបញ្ញត្តិដែលរដ្ឋសភាបានអនុម័តដាក់ឱ្យប្រជាពលរដ្ឋទាំងអស់ ប្រតិបត្តិតាមរហូត ទាល់តែមានបទបញ្ញត្តិថ្មីមកកែប្រែ ឬលប់ចោល ទើបឈប់អនុវត្ត ។

ច្បាប់ ជាវិធានសរសេរ ដែលមានលក្ខណៈទូទៅ និងអចិន្ត្រៃយ៍ ហើយជាវិធានដែលត្រូវបានអនុម័តដោយសភាតាមសេចក្តីស្នើច្បាប់របស់សភា ឬ តាមសេចក្តីព្រាងច្បាប់របស់រាជរដ្ឋាភិបាល និងដែលត្រូវប្រកាសឱ្យប្រើដោយព្រះមហាក្សត្រ។[2]

ច្បាប់ មានអត្ថន័យដូចខាងក្រោម[3] ក្នុងន័យទូលាយ ឬក្នុងន័យសម្ភារៈ ច្បាប់ ជាវិធានទូទៅចេញពីអំណាចនីតិបញ្ញត្តិ និងមានលក្ខណៈចាប់បង្ខំ ។ ក្នុងន័យចង្អៀត ឬក្នុងន័យទម្រង់ ច្បាប់ជាលិខិតនានារបស់រដ្ឋ ដែលមានប្រភពចេញពីអង្គការ នីតិបញ្ញត្តិ ហើយការបង្កើតលិខិតនេះត្រូវគោរពនូវនីតិវិធីពិសេស ។

 

បញ្ជីច្បាប់របស់កម្ពុជា មានដូចខាងក្រោម[4]  ៖

 

ល.រ

ឈ្មោះអត្ថបទច្បាប់

ឆ្នាំអនុម័ត

1          

ច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០០២

២០០៥

2          

ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពី អាវុធគីមី

២០០៥

3          

ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញារវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវស្តីពីបត្យាប័ន

២០០៥

4          

ច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០០១

២០០៥

5          

ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាទីក្រុងវីយ៉ែនស្តីពី ទំនាក់ទំនងកុងស៊ុល

២០០៥

6          

ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើធម្មនុញ្ញអង្គការអន្តរជាតិទេសន្តរប្រវេសន៍

២០០៥

7          

ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងមូលដ្ឋានស្តីពីកម្មវិធី សហប្រតិបត្តិការលើវិស័យឧស្សាហកម្មអាស៊ាន (AICO)

២០០៥

8          

ច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលរួមក្នុងអនុសញ្ញាទោលស្តីពី គ្រឿងញៀនឆ្នាំ ១៩៦១

២០០៥

9          

ច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលរួមក្នុងអនុសញ្ញា ស្តីពី សារធាតុដែលធ្វើឱ្យប៉ះពាល់ប្រព័ន្ធសរសៃប្រសាទឆ្នាំ១៩៧១

២០០៥

10        

ច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលរួមក្នុងអនុសញ្ញារបស់អង្គការ សហប្រជាជាតិប្រឆាំងនឹងការចរាចរគ្រឿងញៀនខុសច្បាប់និងសារធាតុដែលធ្វើឱ្យប៉ះពាល់ ប្រព័ន្ធ សរសៃប្រសាទឆ្នាំ១៩៨៨

២០០៥

11         

ច្បាប់ស្តីពី ស្ថិតិ

២០០៥

12        

ច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន

២០០៥

13        

ច្បាប់ស្តីពី ការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ

២០០៥

14        

ច្បាប់ស្តីពី សហគ្រាសពាណិជ្ជកម្ម

២០០៥

15        

ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ស្តីពីការមិនប្រគល់ខ្លួនជូនតុលាការឧក្រិដ្ឋកម្មអន្តរជាតិ

២០០៥

16        

ច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

២០០៥

17        

ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាល ស្តីពីពាណិជ្ជកម្មថាមពល អគ្គីសនីតំបន់នៅក្នុងមហាអនុតំបន់មេគង្គ

២០០៥

18        

ច្បាប់ស្តីពី បណ្ណសារ

២០០៥

19        

ច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកនៃ អនុសញ្ញាស្តីពីការកំណត់សម្គាល់នៃគ្រឿងផ្ទុះប្លាស្ទីកសម្រាប់ជាកម្មវត្ថុនៃការស្រាវជ្រាវរក

២០០៥

20        

ច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាអន្តរជាតិ ស្តីពីការបង្រ្កាបការដាក់គ្រាប់បែកផ្ទុះរបស់ភេរវករ

២០០៥

21        

ច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកនៃ អនុសញ្ញាអន្តរជាតិប្រឆាំងនឹងការចាប់ជាចំណាប់ខ្មាំង

២០០៥

22        

ច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញា ស្តីពីការទប់ស្កាត់ និងការដាក់ទោសទៅលើឧក្រិដ្ឋកម្មទាំងឡាយប្រឆាំងនឹងបុគ្គលដែលត្រូវការពារជាអន្តរជាតិ រួមទាំងភ្នាក់ងារការទូត

២០០៥

23        

ច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកនៃអនុសញ្ញា ស្តីពីការការពាររូប កាយពីសារធាតុនុយក្លេអ៊ែរ

២០០៥

24        

ច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកនៃពិធីសារស្តីពីការ បង្ក្រាបអំពើខុសច្បាប់ទៅនឹងសុវត្ថិភាពនៃទីតាំងអចិន្ត្រៃយ៍ដែលស្ថិតនៅតំបន់ខ្ពង់រាបបាតសមុទ្រ

២០០៥

25        

ច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកនៃ អនុសញ្ញាស្តីពីការបង្ក្រាបអំពើខុសច្បាប់ទៅនឹងសុវត្ថិភាពនៃការធ្វើនាវាចរណ៍តាមដែនសមុទ្រ

២០០៥

26        

ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ លេខ ១៨២ ស្តីពីការហាមប្រាម និងសកម្មភាពបន្ទាន់សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ

២០០៥

27        

ច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃអនុសញ្ញារបស់អង្គការ សហប្រជាជាតិស្តីពី ការប្រឆាំងបទឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង

២០០៥

28        

ច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃពិធីសារ ស្តីពីការប្រឆាំងការរត់ពន្ធជនអន្តោប្រវេសន៍នៅតាមដែនគោគ ដែនសមុទ្រ និងដែនអាកាស ដែលបំពេញបន្ថែមលើអនុសញ្ញាសហប្រជាជាតិស្តីពីការប្រឆាំងបទឧក្រិដ្ឋកម្ម ឆ្លងដែនដែលមានអង្គការចាត់តាំង

២០០៥

29        

ច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃអនុសញ្ញាអន្តរជាតិស្តីពី ការលុបបំបាត់ចោលនូវការផ្តល់ហិរញ្ញប្បទានដល់អំពើភេរវកម្ម

២០០៥

30        

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារនៃការធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងក្របខណ្ឌស្តីពី តំបន់វិនិយោគអាស៊ាន

២០០៥

31        

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារទៅវិញទៅមក នូវការវិនិយោគរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រណែតធឺឡែន

២០០៥

32        

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមស្តីពីការជំរុញ និងការការពារវិនិយោគ

២០០៥

33        

ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ

២០០៥

34        

ច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់

២០០៥

35        

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាមទៅលើសន្ធិសញ្ញាកំណត់ព្រំដែនឆ្នាំ១៩៨៥

២០០៥

36        

ច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលរួមក្នុងអនុសញ្ញាស្តីពី ការត្រួតពិនិត្យថ្នាំជក់

២០០៥

37        

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៩ ស្តីពីទំនិញគ្រោះថ្នាក់

២០០៥

38        

ច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០០៣

២០០៥

39        

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពី ការការពារបេតិកភណ្ឌវប្បធម៌អរូបី

២០០៥

40        

ច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃពិធីសារស្តីពី ការទប់ស្កាត់ បង្រ្កាប និងដាក់ទណ្ឌកម្ម ការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ ដែលបំពេញបន្ថែមលើ អនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្តីពី ការប្រឆាំងបទឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង

២០០៥

41        

ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០០៦

២០០៥

 

 

❀❀❀❀❀

 

ចំពោះច្បាប់ដែលលោក-លោកស្រី យកទៅប្រើប្រាស់​ គឺសំខាន់ណាស់ ការពិនិត្យពីធរមាននៃច្បាប់​ ដែលមានន័យថា ច្បាប់ ឬមាត្រា នៅមានអនុភាពយកទៅអនុវត្តបាន។ ការលើកឡើងបែបនេះ គឺសំខាន់ក្នុងការលើកយកមាត្រា​ ឬសំអាងមាត្រា យកទៅបកស្រាយ។ ប្រសិន យើងលើកយកមាត្រាដែលត្រូវបាននិរាករណ៍​ ឬលុបចោលហើយ នោះចាប់ទុកថា យើងបកស្រាយខុស ទាំងពីដំបូង។

 

 

ទំនាក់ទំនងមកកាន់យើងខ្ញុំ ៖

      Website               ៖ https://www.lawlyheng.com

      Gmail                   ៖ lawlyheng@gmail.com

      Pages FB             ៖ https://www.facebook.com/lawlyheng

      ACC Telegram     ៖ https://t.me/httpstmeLawlyheng

      Group Telegram  ៖ https://t.me/lawlyheng/joinchat/

      Youtube                ៖ https://www.youtube.com/lawlyheng

 

 




[1] សន្ទានុក្រម បារាំង_ខែ្មរ នៃពាក្យច្បាប់ ឆ្នាំ ២០០៥ ទំព័រ ១៧៩

[2] សេចក្តីផ្តើមនៃនីតិកម្ពុជា រៀបរៀងដោយ ការិយាល័យស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ឆ្នាំ ២០០៥ ទំព័រ ៦៥

[3] សេចក្តីផ្តើមនៃនីតិកម្ពុជា រៀបរៀងដោយ ការិយាល័យស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ឆ្នាំ ២០០៥ ទំព័រ ៥៨

Post a Comment

Previous Post Next Post