សេវាសាធារណៈ

 

សេវាសាធារណៈ

សេវាសាធារណៈ គឺជាសកម្មភាពទាំងឡាយ ដែលមានបំណងបំពេញនូវសំណូមពរនៃផល ប្រយោជន៍ទូទៅ ហើយដែលត្រូវតែរ៉ាប់រង ឬត្រួតពិនិត្យដោយរាជរ ។[1] 

សេវាសាធារណៈ សំដៅដល់រាល់សកម្មភាពទាំងឡាយ ដែលធ្វើឡើងដោយស្ថាប័នរដ្ឋ ឬភ្នាក់ងាររដ្ឋ ឬអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ទាំងអស់របស់រដ្ឋដែលបំពេញការងារតាមដែនសមត្ថកិច្ចរបស់ខ្លួន និងធ្វើឡើងដោយផ្នែកឯកជន និង សង្គមស៊ីវិលដែលទទួលបានសិទ្ធិនិងភារកិច្ចពីរដ្ឋ ដែលស្ថិតនៅក្រោមការគ្រប់គ្រងត្រួតពិនិត្យរបស់រដ្ឋឬភ្នាក់ងាររដ្ឋ ក្នុងគោលដៅបម្រើផលប្រយោជន៍សាធារណៈ​។[2]


         សេវាសាធារណៈ ត្រូវបានបែងចែកជា ៣ ប្រភេទដូចខាងក្រោម ៖

                  សេវាសាធារណៈថ្នាក់ក្រោមជាតិ

                  សេវាសាធារណៈតាមក្រសួង​ និង

                  សេវាសាធារណៈតាមស្ថាប័ន ។


         ចំណុចគោលដែលត្រូវសំខាន់នៃសេវាសាធារណៈ មានដូចខាងក្រោម ៖

                  ១.មូលដ្ឋានច្បាប់ ( ច្បាប់ អនុក្រឹត្យ ប្រកាស និងផ្សេងៗ)

                  ២.បុគ្គលដែលទទួលសេវា (រូបវន្តបុគ្គល ឬ នីតិបុគ្គល)

                  ៣.ស្តង់ដារសេវា ( រយៈពេលផ្តលសេវា តម្លៃសេវា សុពលភាពសេវា)

                  ៤.ឯកសារតម្រូវ (ពាក្យសុំ អត្តសញ្ញាណបណ្ណ​ និងផ្សេងៗ)

                  ៥.នីតិវិធីនៃស្នើសុំ (ច្រកចេញចូលតែមួយ រៀបចំពាក្យ និងផ្សេងៗ)

                  ៦.កន្លែងផ្តល់សេវា (សាលាឃុំ-សង្កាត់ សាលាខេត្ត-ក្រុង ក្រសួង ស្ថាប័ន)

                  ចំពោះចំណុចដែលបានរៀបរាប់ខាងលើ


         តើលោក-លោកស្រី ត្រូវការសេវាសាធារណៈប្រភេទណា ?

         តើលោក-លោកស្រី ត្រូវរៀបចំឯកសារអ្វីខ្លះក្នុងការស្នើសុំសេវាសាធារណៈ ?

         តើលោក-លោកស្រី​​ ជួបបញ្ហាយឺតយ៉ាវទទួលបានលទ្ធផលត្រូវធ្វើដូចម្តេច ?

         តើគោលការណ៍គ្រឹះ រៀបចំសេវាសាធារណៈមានអ្វីខ្លះ ?

         តើបច្ចុប្បន្នមានបញ្ហាអ្វីខ្លះសម្រាប់ប្រជាពលរដ្ឋ​ ដែលពិបាកក្នុងការទទួលសេវាសាធារណៈ ?

         តើសេវាសាធារណៈតាមវិស័យនីមួយៗនៅក្នុងប្រទេសយើងគ្រប់គ្រាន់ឬនៅ ?

        

         Lawlyheng យល់ឃើញថា នៅពេលលោក-លោកស្រី រៀបចំអត្ថបទ ឬកិច្ចការផ្សេងៗ ការយកច្បាប់ជាមូលដ្ឋានពិតជាសំខាន់ណាស់ ដើម្បីធានាឲ្យការអនុវត្តរបស់លោក-លោកស្រី គ្មានហានិភ័យ និងទទួលបានច្បាប់ការពារ ។

 

         ឯកសារដែលលោក-លោកស្រីអាចទាញបាន ៖

 

ទំនាក់ទំនងមកកាន់យើងខ្ញុំ ៖

      Website                https://www.lawlyheng.com

      Gmail                    lawlyheng@gmail.com

      Pages FB              https://www.facebook.com/lawlyheng

      ACC Telegram      https://t.me/httpstmeLawlyheng

      Group Telegram   https://t.me/lawlyheng/joinchat/

      Youtube                 https://www.youtube.com/lawlyheng


                                                   Lawlyheng សូមអរគុណ អរគុណ ។

 
[1] សន្ទានុក្រម បារាំង_ខែ្មរ នៃពាក្យច្បាប់ ឆ្នាំ ២០០៥ ទំព័រ ២៦០

[2] សន្ទានុក្រម នៃច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ឆ្នាំ ២០២០ ទំព័រ ៣

Post a Comment

Previous Post Next Post