ការដោះស្រាយវិវាទតាមប្រព័ន្ធតុលាការ

                                             ការដោះស្រាយវិវាទតាមប្រព័ន្ធតុលាការ 

ការដោះស្រាយវិវាទតាមប្រព័ន្ធតុលាការ គឺជាការដោះស្រាយវិវាទទៅតាមដំណាក់កាលនីមួយៗរហូតទទួលបាន​សេចក្តីសម្រេចពីតុលាការ ។ ការដោះស្រាយវិវាទតាមប្រព័ន្ធតុលាការ គឺជាជម្រើសចុងក្រោយមួយដែលភាគីត្រូវធ្វើតាម​វិធីនេះដើម្បីឲ្យទទួលបានសិទ្ធិ និងកាតព្វកិច្ចត្រឹមត្រូវស្របច្បាប់ ។ ការដោះស្រាយវិវាទតាមប្រព័ន្ធតុលាការ នៅកម្ពុជា​ត្រូវចាប់ផ្តើមពីតុលាការជាន់ទាបទៅតុលាការជាន់ខ្ពស់។ តុលាការជាន់ទាប សំដៅដល់សាលាដំបូងរាជធានី-ខេត្ត​(សាលា​ដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ) ។ តុលាការជាន់ខ្ពស់ សំដៅដល់សាលា​ឧទ្ធរណ៍ និង តុលាការកំពូល ។

ពាក្យថា ចាប់ផ្តើមពីតុលាការជាន់ទាប មានន័យថានៅពេលមានវិវាទ គូភាគីត្រូវដោះ​ស្រាយ​វិវាទរបស់ខ្លួននៅ​សាលាដំបូងរាជធានី ឬសាលាដំបូងខេត្ត ជាមុនសិន ។ នៅក្នុងពេលដោះស្រាយវិវវាទរបស់ខ្លួន​គួភាគីវិវាទទាំងអស់ គឺ​មាន​សិទ្ធិ និងកាតព្វកិច្ចទៅតាមផ្លូវច្បាប់ ។ ទាក់ទងសិទ្ធិនិងកាតព្វកិច្ចនេះ គឺមានលក្ខណៈច្រើន​ឬតិច គឹអាស្រ័យ​ទៅលើសាច់រឿងវិវាទរបស់លោក-លោកស្រី ។ ដូចនេះហើយ មានមតិភាគីច្រើនណែនាំឲ្យគួភាគីវិវាទ​ស្វែងរកអ្នកចេះ​ច្បាប់ដែលជំនាញ(មេធាវី) ក្នុងការជួយដោះស្រាយ ។ ប្រសិបនគូភាគី យល់ថាសេចក្តីសម្រេច​ដែល​សាលា​ដំបូង​រាជធានី-ខេត្ត សមហេតុផល និងគោរពតាម នោះវិវាទត្រូវបានបញ្ចប់ត្រឹមសាលាដំបូងរាជធានីខេត្ត។ ផ្ទុយ​ទៅវិញ​ប្រសិនបើមានគូភាគីណាម្ខាងមិនពេញចិត្តចំពោះសេចក្តីសម្រេចរបស់សាលាដំបូងរាជធានី-ខេត្ត នោះច្បាប់​បាន​បើ​សិន​សិទ្ធិ​ឱ្យគួភាគីនោះដាក់ពាក្យបណ្តឹងសុំឲ្យតុលាការជាន់ខ្ពស់ ដែលមានសាលាឧទ្ធរណ៍ និង តុលាការកំពូល ជួយ​ពិនិត្យ និងដោះស្រាយបន្ថែម ។

ការដោះស្រាយវិវាទរដ្ឋប្បវេណី និង ការដោះស្រាយវិវាទព្រហ្មទណ្ឌ គឺជាទីពេញនិយមនៃវិវាទ ។ មានសំណុំរឿង​ព្រហ្មទណ្ឌខ្លះ រដ្ឋប្បវេណីខ្លះ ដោះស្រាយយូរ ហើយខ្លះដោះស្រាយលឿន ទៅតាមស្ថានភាពជាក់ស្តែង ។ ការដោះ​ស្រាយ លឿន​ឬយូរ គឺអាចមានមូលហេតុច្រើនយ៉ាងណាស់ ។ ប៉ុន្តែជាទូទៅគូភាគីវិវាទចង់ឲ្យរឿងរបស់ខ្លួនដោះស្រាយ​ឲ្យបានលឿនបំផុតកាន់តែល្អ ។ ដូចនេះ ដើម្បីដោះស្រាយវិវាទឲ្យបានលឿន គឺត្រូវស្វែងយល់ចំណុចមួយចំនួនដែល​ច្បាប់កំណត់ និងស្ថានភាពជាន់ស្តែងនៃរឿងក្តី ។

គោលការគ្រឹះមួយចំនួនទាក់ទងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

         ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាពនិងករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើត ជាតិ ឋានៈ សង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ។[1] ការប្រើសិទ្ធិ សេរីភាពផ្ទាល់ខ្លួនរបស់ បុគ្គលម្នាក់ៗមិនត្រូវឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ។[2] ការប្រើសិទ្ធិសេរីភាពនេះ ត្រូវប្រព្រឹត្តតាមល័ក្ខខ័ណ្ឌកំណត់ក្នុងច្បាប់ ។[3]ទោសប្រហារជីវិតមិនត្រូវឱ្យមានឡើយ ។[4] ច្បាប់រ៉ាប់រង មិនឱ្យមានការរំលោភបំពានលើរូបរាងកាយបុគ្គលណាមួយឡើយ ។[5] ច្បាប់ការ ពារជីវិត កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ។[6]

ប្រជាពលរដ្ឋខ្មែរមានសិទ្ធិប្តឹងបរិហារ ប្តឹងតវ៉ា ឬ ប្តឹងទារសំណង ជួសជុលការខូចខាតដែលបណ្តាលមកពីអំពើខុសច្បាប់របស់អង្គការរដ្ឋ របស់អង្គការសង្គម និងរបស់បុគ្គលិកនៃអង្គការទាំងនោះ។[7] ការដោះស្រាយបណ្តឹងតវ៉ា និងសំណងជួសជុលការខូចខាតជាសមត្ថកិច្ចរបស់តុលាការ ។[8]  

​            វិមតិសង្ស័យ ត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទ ។[9] ជនជាប់ចោទណាក៏ដោយ ត្រូវទុកជាមនុស្សឥតទោស ដរាបណាតុលាការមិនទាន់កាត់ទោសជាស្ថាពរ ។[10] ជនគ្រប់រូប មានសិទ្ធិការពារខ្លួនតាមផ្លូវតុលាការ ។[11] ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនជនណា មួយនឹងអាចធ្វើទៅកើត លុះត្រាតែអនុវត្តត្រឹមត្រូវតាមបញ្ញត្តិច្បាប់ ។[12] ការបង្ខិតបង្ខំ ការធ្វើបាបលើរូបរាងកាយ ឬប្រព្រឹត្តិកម្មណា មួយដែលបន្ថែមទម្ងន់ទណ្ឌកម្ម អនុវត្តចំពោះជនជាប់ឃុំឃាំង ឬជាប់ ពន្ធនាគារ ត្រូវហាមឃាត់មិនឱ្យធ្វើឡើយ ។[13] អ្នកដៃដល់ អ្នករួមប្រព្រឹត្ត និង អ្នកសមគំនិត ត្រូវទទួលទោសតាមច្បាប់ ។[14] ការទទួលសារភាពដែលកើតឡើងពីការបង្ខិតបង្ខំតាមផ្លូវកាយក្តី តាមផ្លូវចិត្តក្តី មិនត្រូវទុកជាភស្តុតាងនៃពិរុទ្ធភាពទេ ។[15] ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនជនណា មួយនឹងអាចធ្វើទៅកើត លុះត្រាតែអនុវត្តត្រឹមត្រូវតាមបញ្ញត្តិច្បាប់ ។[16] ការបង្ខិតបង្ខំ ការធ្វើបាបលើរូបរាងកាយ ឬប្រព្រឹត្តិកម្មណា មួយដែលបន្ថែមទម្ងន់ទណ្ឌកម្ម អនុវត្តចំពោះជនជាប់ឃុំឃាំង ឬជាប់ ពន្ធនាគារ ត្រូវហាមឃាត់មិនឱ្យធ្វើឡើយ ។[17] អ្នកដៃដល់ អ្នករួមប្រព្រឹត្ត និង អ្នកសមគំនិត ត្រូវទទួលទោសតាមច្បាប់ ។[18] ការទទួលសារភាពដែលកើតឡើងពីការបង្ខិតបង្ខំតាមផ្លូវកាយក្តី តាមផ្លូវចិត្តក្តី មិនត្រូវទុកជាភស្តុតាងនៃពិរុទ្ធភាពទេ ។[19]

         អំណាចតុលាការជាអំណាចឯករាជ្យ ។ អំណាចតុលាការ ធានារក្សាអនាគត និងការពារសិទ្ធិ សេរីភាព របស់ប្រជាពលរដ្ឋ ។ អំណាចតុលាការគ្របដណ្តប់ទៅលើរឿងក្តីទាំងអស់ រួមទាំង រឿងក្តីរដ្ឋបាលផង ។ អំណាចនេះ ត្រូវប្រគល់ឱ្យតុលាការកំពូល និងសាលាជំរះក្តី គ្រប់ផ្នែក និងគ្រប់ជាន់ថ្នាក់ ។ ការជំរះក្ដីផ្ដល់យុត្តិធម៌ ត្រូវធ្វើក្នុងនាមប្រជារាស្ត្រខ្មែរ តាមនីតិវិធី និងច្បាប់ជាធរមាន ។ មានតែចៅក្រមទេដែលមានសិទ្ធិជំរះក្តី ។ ចៅក្រមត្រូវបំពេញ ភារកិច្ចនេះ ដោយគោរពច្បាប់យ៉ាងម៉ឺងម៉ាត់ និងឱ្យអស់ពីដួងចិត្ត និងសម្បជញ្ញៈរបស់ខ្លួន ។ គ្មានអង្គការណាមួយនៃអំណាចនីតិប្បញ្ញត្តិ ឬនីតិប្រតិបត្តិអាច ទទួលអំណាចតុលាការអ្វីបានឡើយ ។ មានតែអង្គការអយ្យការទេ ដែលមានសិទ្ធិធ្វើបណ្តឹងអាជ្ញា ។ ព្រះមហាក្សត្រទ្រង់ជាអ្នកធានាឯករាជ្យនៃអំណាចតុលាការ ។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមជួយព្រះមហាក្សត្រក្នុងកិច្ចការនេះ ។ ចៅក្រមមិនអាចត្រូវគេដកពីមុខងារបានទេ ។ ប៉ុន្តែឧត្តមក្រុម ប្រឹក្សានៃអង្គចៅក្រម សម្រេចដាក់វិន័យលើចៅក្រម ដែលបានប្រព្រឹត្តខុស ។ លក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា និងការរៀបចំអង្គការ តុលាការ នឹងត្រូវកំណត់ក្នុងច្បាប់ដោយឡែកពីគ្នា ។

យោលបល់ពិចារណា

§ តើអ្វីទៅជាការដោះស្រាយវិវាទតាមប្រព័ន្ធតុលាការ?​

§ តើអ្វីទៅជាអំណាចតុលាការ?

§ តើអ្វីទៅជាសាលាដំបូងរាជធានី-ខេត្ត?

§ ហេតុអ្វីបង្កើតឲ្យមានការដោះស្រាយវិវាទតាមប្រព័ន្ធតុលាការ​

§ អ្វីទៅជាគោលដៅ គោលបំណង ចក្ខុវិស័យ មុខងារ តួនាទី ភារកិច្ច បេសកម្ម រចនាសម្ព័ន្ធ វិសាលភាព របស់ការដោះស្រាយវិវាទតាមប្រព័ន្ធតុលាការមានអ្វីខ្លះ?

§ តើការដោះស្រាយវិវាទតាមប្រព័ន្ធតុលាការនៅកម្ពុជាយើងមានលក្ខណៈយ៉ាងដូចម្តេច?

§ តើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការមានជាប់ពាក់ព័ន្ធនឹងក្រសួងណាខ្លះ?

§ ការដោះស្រាយវិវាទតាមប្រព័ន្ធតុលាការកំពុងជួបបញ្ហាដែរឬទេ?​

§ តើការដោះស្រាយវិវាទតាមប្រព័ន្ធតុលាការត្រូ​វរៀបចំគោលនយោបាយអ្វីខ្លះក្នុងស្ថានភាពបែបនេះ?

§ តើលោក-លោកស្រីចង់ដឹងអ្វីខ្លះដែលទាក់ទងនឹងការដោះស្រាយវិវាទតាមប្រព័ន្ធតុលាការ​ឲ្យបានលម្អិត?

§ តើស្ថានភាពការដោះស្រាយវិវាទតាមប្រព័ន្ធតុលាការនៅអាស៊ាន និង អន្តរជាតិ មានលក្ខណៈបែបណា?

§ តើលោក-លោ​កស្រីត្រូវមានឯកសារអ្វីខ្វះដើម្បីរៀបចំអត្ថបទដែលទាក់ទងការដោះស្រាយវិវាទតាមប្រព័ន្ធតុលាការ ឲ្យកាន់តែល្អ?

 

         ឯកសារដែលលោក-លោកស្រីអាចទាញបាន ៖

 

 

ទំនាក់ទំនងមកកាន់យើងខ្ញុំ ៖

     Website            ៖ https://www.lawlyheng.com

     Gmail               ៖ lawlyheng@gmail.com

     Pages FB          ៖ https://www.facebook.com/lawlyheng

     ACC Telegram     ៖ https://t.me/httpstmeLawlyheng

     Group Telegram   ៖ https://t.me/+TcPtwRQCZd-k6Bbq

     Youtube             ៖ https://www.youtube.com/lawlyheng

        

Lawlyheng សូមអរគុណ អរគុណ ។

[1] មាត្រា ៣១ កថាខណ្ឌទី ២ វាក្យខណ្ឌទី ១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣ ទំព័រ ១៧

[2] មាត្រា ៣១ កថាខណ្ឌទី ២ វាក្យខណ្ឌទី ២ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣ ទំព័រ ១៧

[3] មាត្រា ៣១ កថាខណ្ឌទី ២ វាក្យខណ្ឌទី ៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣ ទំព័រ ១៧

[4] មាត្រា ៣២ កថាខណ្ឌទី ២ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣ ទំព័រ ១៧

[5] មាត្រា ៣៨ កថាខណ្ឌទី ១ វាក្យខណ្ឌទី ១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣ ទំព័រ ១៩

[6] មាត្រា ៣៨ កថាខណ្ឌទី ១ វាក្យខណ្ឌទី ២ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣ ទំព័រ ១៩

[7] មាត្រា ៣៩ កថាខណ្ឌទី ១ វាក្យខណ្ឌទី ១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣ ទំព័រ ២០

[8] មាត្រា ៣៩ កថាខណ្ឌទី ១ វាក្យខណ្ឌទី ២ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣ ទំព័រ ២០

[9] មាត្រា ៣៨ កថាខណ្ឌទី ៥ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣ ទំព័រ ២០

[10] មាត្រា ៣៨ កថាខណ្ឌទី ៦ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣ ទំព័រ ២០

[11] មាត្រា ៣៨ កថាខណ្ឌទី ៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣ ទំព័រ ២០

[12] មាត្រា ៣៨ កថាខណ្ឌទី ២ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣ ទំព័រ ១៩

[13] មាត្រា ៣៨ កថាខណ្ឌទី ៣ វាក្យខណ្ឌទី ១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣ ទំព័រ ១៩

[14] មាត្រា ៣៨ កថាខណ្ឌទី ៣ វាក្យខណ្ឌទី ២ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣ ទំព័រ ១៩

[15] មាត្រា ៣៨ កថាខណ្ឌទី ៤ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣ ទំព័រ ១៩

[16] មាត្រា ៣៨ កថាខណ្ឌទី ២ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣ ទំព័រ ១៩

[17] មាត្រា ៣៨ កថាខណ្ឌទី ៣ វាក្យខណ្ឌទី ១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣ ទំព័រ ១៩

[18] មាត្រា ៣៨ កថាខណ្ឌទី ៣ វាក្យខណ្ឌទី ២ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣ ទំព័រ ១៩

[19] មាត្រា ៣៨ កថាខណ្ឌទី ៤ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣ ទំព័រ ១៩

Post a Comment

Previous Post Next Post