យោបល់ផ្នែកច្បាប់

                                                                យោបល់ផ្នែកច្បាប់

យោបល់ផ្នែកច្បាប់ គឺជាបកស្រាយ ជាការពន្យល់របស់អ្នកផ្តល់ជំនួយផ្នែកច្បាប់ទៅអ្នកទទួលជំនួយផ្នែកច្បាប់ អំពីបញ្ហាផ្សេងៗ ក្នុងគោលបំណងជួយរកដំណោះស្រាយ និងផលប្រយោជន៍ស្របច្បាប់ជូនអ្នកទទួលជំនួយផ្នែកច្បាប់។

ប្រភេទយោល់បផ្នែកច្បាប់(មូលហេតុ និងដំណោះស្រាយនៃបញ្ហា)  ដែលត្រូវប្រឹក្សាជូន​អ្នក​ទទួល​ជំនួយផ្នែកច្បាប់​មាន​ដូច​ខាង​ក្រោម ៖​

o   កម្មសិទ្ធិ

o   កសិកម្ម

o   ការងារ

o   ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

o   ការដោះស្រាយវិវាទតាមប្រព័ន្ធតុលាការ

o   ការធានា ​

o   ការនាំចូល

o   ការនាំចេញ

o   ការលែងលះ

o   ការស្មុំកូន

o   គណនេយ្យ និងសវនកម្ម

o   គយ

o   ដីធ្លី

o   ទន្លេរ

o   ទេសចរណ៍

o   ធនាគារ

o   នគររូបនីយកម្ម

o   បច្ចេកវិទ្យា

o   បញ្ហាកិច្ចសន្យាគ្រប់ប្រភេទ

o   បទល្មើស

o   បរិសា្ថន

o   ព័ត៌មាន

o   ពន្ធដារ

o   ពាណិជ្ជកម្ម

o   ម៉ាក

o   មុខាសាធារណៈ

o   មូលបត្រ

o   រដ្ឋធម្មនុញ្ញ

o   រដ្ឋបាល

o   រដ្ឋបាលសាធារណៈ

o   រ៉ែ និងថាមពល

o   លទ្ធកម្ម

o   វប្បធម៌

o   វិនិយោគ

o   វិវាទនៅទឹកដីបរទេស

o   វេជ្ជសាស្ត្រ

o   សង្គមកិច្ច

o   សំណង់

o   សន្តតិកម្ម ឬបណ្តាំ

o   សន្តិសុខ​

o   សិទ្ធិអ្នកនិពន្ធ

o   សុខភាពសាធារណៈ

o   សុខាភិបាល

o   ហិរញ្ញវត្ថុ

o   ហ៊ីប៉ូតែក

o   អប់រំ

o   អំពើនីត្យានុកូល

o   អាកាសចរណ៍

o   អាពាហ៍ពិពាហ៍

o   អាហារកាតព្វកិច្ច

o   ឧស្សាហកម្ម

o   ...

 

គោលការគ្រឹះមួយចំនួនទាក់ទងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

         ច្បាប់រ៉ាប់រង មិនឱ្យមានការរំលោភបំពានលើរូបរាងកាយបុគ្គលណាមួយឡើយ ។[1] ច្បាប់ការពារជីវិត កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ។ ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់និងគោរពសិទ្ធិមនុស្សដូច មានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពី សិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ ។ ជនជាប់ចោទណាក៏ដោយ ត្រូវទុកជាមនុស្សឥតទោស ដរាបណាតុលាការមិនទាន់កាត់ទោសជាស្ថាពរ ។ ជនគ្រប់រូប មានសិទ្ធិការពារខ្លួនតាមផ្លូវតុលាការ ។

ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាង ការប្រជុំ ។[2] ជនណាក៏ដោយ មិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភនាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ ។[3]

ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាពនិងករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើត ជាតិ ឋានៈ សង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ។[4] ការប្រើសិទ្ធិ សេរីភាពផ្ទាល់ខ្លួនរបស់ បុគ្គលម្នាក់ៗមិនត្រូវឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ។[5] ការប្រើសិទ្ធិសេរីភាពនេះ ត្រូវប្រព្រឹត្តតាមល័ក្ខខ័ណ្ឌកំណត់ក្នុងច្បាប់ ។

ប្រជាពលរដ្ឋខ្មែរមានសិទ្ធិប្តឹងបរិហារ ប្តឹងតវ៉ា ឬ ប្តឹងទារសំណង ជួសជុលការខូចខាតដែលបណ្តាលមកពីអំពើខុសច្បាប់របស់អង្គការរដ្ឋរបស់ អង្គការសង្គម និងរបស់បុគ្គលិកនៃអង្គការទាំងនោះ។[6] ការដោះស្រាយបណ្តឹងតវ៉ា និងសំណងជួសជុលការខូចខាតជាសមត្ថកិច្ចរបស់តុលាការ ។[7]

 

យោបល់ពិចារណា

§ តើអ្វីទៅជាយោបល់ផ្នែកច្បាប់?​

§ ហេតុអ្វីបង្កើតឲ្យមានយោបល់ផ្នែកច្បាប់?

§ អ្វីទៅជាគោលដៅ គោលបំណង ចក្ខុវិស័យ មុខងារ តួនាទី វិសាលភាព គុណសម្បត្តិ របស់យោបល់ផ្នែកច្បាប់​មានអ្វីខ្លះ?

§ តើយោបល់ផ្នែកច្បាប់នៅកម្ពុជាយើងមានលក្ខណៈយ៉ាងដូចម្តេច?

§ តើយោបល់ផ្នែកច្បាប់មានជាប់ពាក់ព័ន្ធនឹងក្រសួងណាខ្លះ?

§ យោបល់ផ្នែកច្បាប់កំពុងជួបបញ្ហាដែរឬទេ?​​​

§ តើយោបល់ផ្នែកច្បាប់ត្រូ​វរៀបចំគោលនយោបាយអ្វីខ្លះក្នុងស្ថានភាពបែបនេះ?

§ តើលោក-លោកស្រីចង់ដឹងអ្វីខ្លះដែលទាក់ទងនឹងយោបល់ផ្នែកច្បាប់​ឲ្យបានលម្អិត?

§ តើស្ថានភាពការផ្តល់យោបល់ផ្នែកច្បាប់នៅអាស៊ាន និង អន្តរជាតិ មានលក្ខណៈបែបណា?

§ តើលោក-លោ​កស្រីត្រូវមានឯកសារអ្វីខ្វះដើម្បីរៀបចំអត្ថបទដែលទាក់ទងយោបល់ផ្នែកច្បាប់ឲ្យកាន់តែល្អ?

 

         ឯកសារដែលលោក-លោកស្រីអាចទាញបាន ៖

 

 

ទំនាក់ទំនងមកកាន់យើងខ្ញុំ ៖

     Website            ៖ https://www.lawlyheng.com

     Gmail               ៖ lawlyheng@gmail.com

     Pages FB          ៖ https://www.facebook.com/lawlyheng

     ACC Telegram     ៖ https://t.me/httpstmeLawlyheng

     Group Telegram   ៖ https://t.me/+TcPtwRQCZd-k6Bbq

     Youtube             ៖ https://www.youtube.com/lawlyheng

        

Lawlyheng សូមអរគុណ អរគុណ ។

 

 

 [1] មាត្រា ៣៨ កថាខណ្ឌទី ១ វាក្យខណ្ឌទី ១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣ ទំព័រ ១៩

[2] មាត្រា ៤១ កថាខណ្ឌទី ១ វាក្យខណ្ឌទី ១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣ ទំព័រ ២១

[3] មាត្រា ៤១ កថាខណ្ឌទី ១ វាក្យខណ្ឌទី ២ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣ ទំព័រ ២១

[4] មាត្រា ៣១ កថាខណ្ឌទី ២ វាក្យខណ្ឌទី ១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣ ទំព័រ ១៧

[5] មាត្រា ៣១ កថាខណ្ឌទី ២ វាក្យខណ្ឌទី ២ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣ ទំព័រ ១៧

[6] មាត្រា ៣៩ កថាខណ្ឌទី ១ វាក្យខណ្ឌទី ១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣ ទំព័រ ២០

[7] មាត្រា ៣៩ កថាខណ្ឌទី ១ វាក្យខណ្ឌទី ២ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣ ទំព័រ ២០

Post a Comment

Previous Post Next Post