ទស្សនៈស្តីពី ការត្រៀមខ្លួន

ទស្សនៈស្តីពី ការត្រៀមខ្លួន


ខ្ញុំបាទ សូមចែករំលែកនូវឯកសារស្តីពី ទស្សនៈស្តីពី ការត្រៀមខ្លួន  ដែលមានខ្លឹមសារដូចខាងក្រោម ៖

Youtube https://www.youtube.com/watch?v=gwm6R-zeL4g


លោក លោកស្រី អាចទាញយកឯកសារនេះបានតាមរយៈ Link ដូចខាងក្រោម ៖

https://drive.google.com/file/d/16Kd4ojOD2MU2JYYqi6aaN4qrzZUZfdPI/view?usp=sharing


✥✥✥✥✥✥✥✥✥✥✥

Telegram https://t.me/+TcPtwRQCZd-k6Bbq

Tele Acc https://t.me/lyhenglaw

Pages FB https://www.facebook.com/lawlyheng

Youtube https://www.youtube.com/@lawlyheng6458

Website https://www.lawlyheng.com

សូមគោរពអរគុណ!


សេចក្តីផ្តើម

​ទស្សនៈ គំនិត ការយល់ឃើញ គឺជាឃ្លាដែលបានសូត្រទៅឲ្យងាយយល់ ងាយចាំអំពី​ស្ថានភាព ឬបទពិសោធន៍អ្វីមួយ។ ទស្សនៈ គំនិត ការយល់ឃើញ បង្កើតគោលបំណងឡើងក្នុង រំលឹកខ្លួន ការពារខ្លួនមិនឲ្យធ្វើអ្វីមិនល្អ បង្រៀនខ្លួនឯងនៅពេលជួបស្ថានភាពអ្វីមួយ ដោយគ្រាន់​តែ​សូត្រ ទស្សនៈ គំនិត ការយល់ឃើញ យើងអាចមានផ្លូវខ្លះក្នុងការដោះស្រាយបញ្ហា។

         នៅក្នុងសង្គមយើងសព្វថ្ងៃការនិយាយស្តី ការគោរពគ្នា ការយោគយល់គ្នា ការជួយគ្នាទៅ​វិញទៅមក ហាក់បីនៅមានកម្រិត ដោយសារខ្វះទម្លាប់ក្នុងការសិក្សា ការអប់រំ ការស្រាវជ្រាវ ការ​មើលឲ្យ​បានវែងឆ្ងាយ និងជាពិសេសពុំអាចគ្រប់គ្រងកំហឹងរបស់ខ្លួនពុំបាន។ ដូចនេះខ្ញុំបាទសង្ឃឹម​​ ថាសៀវភៅនេះ អាចជួយឲ្យអ្នកទាំងអស់គ្នាកាន់តែយល់ពីខ្លួនឯង កាន់តែយល់ពីអ្នកដទៃ និងជា​វត្ថុមានតម្លៃនៅក្នុងសង្គម ទៅតាមចំណេះ ជំនាញ និងការតស៊ូ។

         ជាក់ស្តែងនៅក្នុងជំពូកទី១ ផ្នែកទី១ ចំណុចទី១ លើកឡើងថា គិតរួចសឹមគូរ។ ការលើក​ឡើងបែបនេះ គឺជាបង្ហាញត្រង់ៗថា មនុស្សពេលអ្នកធ្វើអ្វីមួយ គឺអ្នកត្រូវគិតគួរឲ្យបានច្បាស់​លាស់ ដឹងអ្វីដែលត្រូវ ដឹងអ្វីដែលមិនត្រូវ រឿងអីដែលអាចនិយាយ និងរឿងអីមិនត្រូវនិយាយ ព្រោះប្រសិនជាធ្វើអ្វីដោយត្រង់ គឺលទ្ធផលពិបាកក្នុងការកំណត់ទុកជាមុន ដោយសារយើងមិន​បាន​គិតអំពីបញ្ហានោះតាំងពីដើម។ ប្រសិនជាយើងជាអ្នកគូរគំនូរ អ្នកតែងសេចក្តី បើយើងមិន​បាន​គិតអំពីអ្វីដែលត្រូវរៀបចំ អ្វីដែលត្រូវគូរ អ្វីដែលត្រូវតាក់តែងទេ គឺលទ្ធផលក៏ពុំដឹងជាអ្វីឲ្យ​ច្បាស់លាស់ដែរ។

ចំណែកនៅជំពូកទី១ ផ្នែកទី១៣ ចំណុចលេខ ២៣ លើកឡើងថា មនុស្ស គឺជាសត្វមួយ​ប្រភេទ​ដែលងប់នឹងល្បែង។ ការលើកឡើងបែបនេះ មិនមែនឲ្យអ្នកទៅលេងល្បែងទេ គឺជាគំនិត​ចាស់ៗ គាត់ឃើញថា មនុស្សចូល​ចិត្តលេងល្បែងខ្លាំងណាស់ ចឹងក្នុងនាមយើងជាមនុស្សម្នាក់ គួរជ្រើស​រើសផ្លូវសម្រាប់ខ្លួនដើរឲ្យបានល្អ។ ដោយសារអ្នកខ្លះលេងល្បែងបន្តិចបន្តួច ហើយអ្នក​ខ្លះទៀត​លេងរហូតអស់ទ្រព្យសម្បត្តិពីខ្លួន រហូតដល់លេងល្បែងអស់ជីវិតទៀតក៏មាន។

ចំពោះទម្រង់នៃការសរសេរសៀវភៅ ទស្សនៈស្តីពីការត្រៀមខ្លួន គឺខ្ញុំបាទយកទម្រង់នៃ​ការ សរសេរច្បាប់មកប្រើប្រាស់។ ជាន់ស្តែងនៅក្នុងច្បាប់ (រដ្ឋធម្មនុញ្ញ) មានទម្រង់ដូចខាងក្រោម ៖

ជំពូកទី ១

អំពីអធិបតេយ្យ

មាត្រា ១._

ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ។

ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ ។

ចំណែកការសសេររបស់ខ្ញុំបាទវិញ មានទម្រង់ដូចខាងក្រោម ៖

ជំពូកទី១ ស្គាល់ខ្លួនឯង

ផ្នែកទី១ គោលដៅរបស់ខ្លួនឯង

1-          

គិតរួចសឹមគូរ

ការសេរសេរបែបនេះ គឺក្នុងគោលបំណងដើម្បីឲ្យងាយអាន មានគម្លានឆ្ងាយពីគ្នាបន្តិច អាចសរសេរ គូសចំណាំបាន និងជាពិសេស ចំណុចនីមួយៗអាចធ្វើការបកស្រាយបានច្រើនរូប ភាព ច្រើនទម្រង់។ គ្រាន់តែសៀវភៅយើង មិនបានប្រើពាក្យ មាត្រា ឬ ប្រការ។

ដូចនេះផ្អែកតាមខ្លឹមសារខាងលើសៀវភៅ ទស្សនៈស្តីពីការត្រៀមខ្លួន គឺពិតជាតម្រូវឲ្យ​អ្នកទាំងអស់គ្នា អាន ពិនិត្យ ពិចារណា ឲ្យបានស៊ីជម្រៅទៅលើពាក្យ ទៅលើឃ្លានីមួយៗដែល​មាននៅក្នុងសៀវភៅនេះ។

នៅក្នុងសៀវភៅ ទស្សនៈស្តីពីការត្រៀមខ្លួន គឺមានជំពូកចំនួន ៧ ធំៗ ដូចខាងក្រោម ៖

- ជំពូកទី១ ស្គាល់ខ្លួនឯង

- ជំពូកទី២ គ្រួសារ

- ជំពូកទី៣ ការរៀនសូត្រ

- ជំពូកទី៤ ការងារ

- ជំពូកទី៥ មិត្តភក្តិ

- ជំពូកទី៦ ស្នេហា

- ជំពូកទី៧ សង្គម

ហេតុដែលបង្កើតចំណុចសំខាន់ទាំង ៧ ខាងលើ ដោយយល់ឃើញថា បញ្ហានៃការរស់នៅ​របស់បុគ្គលម្នាក់ៗគឺមានការពាក់ព័ន្ធ និងទំនាក់ទំនងយ៉ាងជិតស្និតជាមួយបញ្ហាខាងលើ។ ហើយនៅ ​​ក្នុងចំណុចនីមួយៗខាម គឺបានបែងចែកខ្លឹមសារសំខាន់ជាច្រើននៅក្នុងនោះ ដើម្បីជាការគាំទ្រ​នៅ​ចំណុចគោល ដែលជាចំណុចក្តោបរួមទាំងអស់។ ​ដូចជា ជំពូកទី៧ ស្នេហា គឺមានចំណុចគ្រាំទ្រ​ចំនួន ៤ ដូចជា ផ្នែកទី១ មូលហេតុនៃស្នេហា, ផ្នែកទី២ ការផ្តើមស្នេហ៍ដំបូង, ផ្នែកទី៣ ការតស៊ូក្នុង​រឿង​ស្នេហា ឬ ដំណើរការសេ្នហ៍, និងផ្នែកទី៤ ការការពារខ្លួនពីរឿងខូចចិត្ត ឬស្នេហាត្រូវបាន​បញ្ចប់។ ហើយអ្វីដែលសំខាន់ គឺនៅក្នុងផ្នែកនីមួយៗ គឺមានទស្សនៈ គំនិត ការយល់ឃើញ ដែល​គ្រាំទ្រទៅលើផ្នែកនីមួយៗ និងជំពូកនីមួយៗ។

  

 

លោក លោកស្រី អាចទាញយកឯកសារនេះបានតាមរយៈ Link pdf ដូចខាងក្រោម ៖

https://drive.google.com/file/d/16Kd4ojOD2MU2JYYqi6aaN4qrzZUZfdPI/view?usp=sharing

 

 

Post a Comment

Previous Post Next Post