ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ

ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ

ខ្ញុំបាទ សូមចែករំលែកនូវឯកសារស្តីពី “ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ” ដែលមានខ្លឹមសារដូចខាងក្រោម ៖
Book PDF ៖  Download Google Drive
Youtube ៖
✥✥✥✥✥✥✥✥✥✥✥
សូមគោរពអរគុណ!


សេចក្តីផ្តើម

អារម្មណ៍ចេញពីភាពជាអ្នកដឹកនាំ អ្នកគ្រប់គ្រង និងអ្នកដែលឲ្យគេអ្នកដឹកនាំពាក់​ព័ន្ធ​ស្ថានភាពច្បាប់ និងការបកស្រាយច្បាប់ គឺ​ច្បាស់ណាស់ត្រូវស្គាល់ឲ្យបាន​ច្បាស់​លាស់​កិច្ចការ​ណាដែលត្រូវធ្វើ និងកិច្ចការណាត្រូវ​មិនធ្វើ។ ដើម្បីអាចដឹងថា កិច្ចណាដែល​ត្រូវធ្វើ ឬមិនត្រូវធ្វើ គឺត្រូវតែស្គាល់ពីខ្លួន និងអ្នកដទៃឲ្យបានច្បាស់លាស់ និងគ្រប់ជ្រុង​ជ្រោយ។ ជ្រុងមួយនៃការស្គាល់​ពីខ្លួនឯងឲ្យបានច្បាស់ពាក់ព័ន្ធស្ថានភាពច្បាប់ និងការ​បកស្រាយច្បាប់ គឺការស្វែងយល់​ពីស្ថាប័ន មួយ​ដែលហៅថា ក្រុមប្រឹក្សាធម្មនុញ្ញ។ 


ដូច្នេះហើយការលើកយកស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ មក​បកស្រាយ និងវែកញែក គឺពិតជាមានសារៈសំខាន់ណាស់ក្នុងស្គាល់ពីផ្ទៃក្នុង ដំណើរការ និងរបៀប​ រៀប​ចំស្ថាប័នទាំងមូល ដែលជាចំណុចវិភាគដ៏ល្អរបស់អ្នកដែលមានកិច្ចការងារពាក់ព័ន្ធទៅនឹង​ការបកស្រាយច្បាប់ និងដោះស្រាយបណ្តឹងបោះឆ្នោត។ ក៏ប៉ុន្តែដើម្បីឲ្យមានភាពច្បាស់លាស់​ពាក់ព័ន្ធស្ថានភាពច្បាប់ និងការបកស្រាយច្បាប់ គឺត្រឹមការស្គាល់ពីក្រុមប្រឹក្សាធម្មនុញ្ញ នៅមិន​ទាន់គ្រប់ជ្រុងជ្រោយនៅឡើយទេ ដោយសារស្មារតីនៃច្បាប់មួយចំនួនបានកប់ជាប់ជាមួយការ​បង្កើតច្បាប់ និងហេតុផ្សេងៗ។


ដូចនេះត្រូវសិក្សាពី​ស្ថាប័នមួយ​ចំនួនទៀត​ពាក់ពាក់ព័ន្ធការបង្កើត​ច្បាប់ និងការអនុវត្តច្បាប់ ទើបមានភាពច្បាស់លាស់ និងពេញ​លេញពាក់​ព័ន្ធ​ស្ថានភាពច្បាប់ ការ​បកស្រាយច្បាប់ និងការអនុវត្តជាក់ស្តែង។

ផ្តើមចេញពី​រដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា។ ដែលមានន័យថាច្បាប់ទាំង ឡាយ​ដែលត្រូវបង្កើតឡើងត្រូវស្របតាមរដ្ឋធម្មនុញ្ញ ស្របតាមស្មារតីច្បាប់កំពូល ដែលមានចែងនៅក្នុង​រដ្ឋធម្មនុញ្ញ។ ភាពខ្លាំងខ្លានៃស្មារតីរដ្ឋធម្មនុញ្ញនេះហើយ ទើបមាត្រាដែលនៅក្នុងរដ្ឋធម្មនុញ្ញត្រូវបានចាត់​ទុកជាគោល និងជាមូលដ្ឋានក្នុងបង្កើតច្បាប់ និងគ្រប់គ្រង់ច្បាប់។

ដោយសារតែភាពខ្លាំងខ្លានៃស្មារតីបែបនេះហើយ គឺត្រូវមានអ្នកអង់អាច ក្លាយហាន ចេះដឹង មានបទពិសោធន៍មកគ្រប់គ្រង និងបកស្រាយស្មារតី នៃរដ្ឋធម្មនុញ្ញ។ ជាក់ស្តែងនៅក្នុងរដ្ឋធម្មនុញ្ញ ក៏បានបង្កើត ក្រុមប្រឹក្សាធម្មនុញ្ញ ត្រង់ជំពូកទី១២ ថ្មី និង​មានចែងជាពីមាត្រា​១៣៦ ថ្មី ដល់ មាត្រា ១៤៤ ថ្មី (ចំនួន ៩ មាត្រា)។{alertInfo}

ត្រឹមតែការលើកឡើងខាងលើ គឺហាក់បីមិនទាន់អាចស្គាល់ច្បាស់ពីក្រុមប្រឹក្សាធម្មនុញ្ញនៅ​ឡើយ។ ដូចនេះហើយទើបបានជាប្លង់គោលចំនួន ៤ ដើម្បីបកស្រាយ និងវែកញែកពីក្រុមប្រឹក្សាធម្មនុញ្ញ ដូចខាងក្រោម ៖
នៅក្នុងជំពូកទី១ គឺជាការបកស្រាយពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ។
នៅក្នុងជំពូកទី២ និងទី៣ គឺជាការបកស្រាយពីសមត្ថកិច្ច និងតួនាទីរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។
នៅក្នុងជំពូកទី៣ គឺជាការបកស្រាយពីអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាជំនួយ ការរបស់ក្រុមប្រឹក្សាធម្មនុញ្ញ និងមិនអាចមើលរំលោងបានឡើយ។

ក្រោយពីខ្ញុំបាទ បានរៀបរៀងឯកសារស្តីពី ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញរួច ខ្ញុំបាទយល់​ថាពិត​ជា​បង្ហាញឲ្យឃើញពីការវិវត្តិច្បាប់ និងស្ថាប័ននៅកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃ ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ។ ការកសាងបានបែបនេះ ពិតជាមានគុណតម្លៃណាស់សម្រាប់កម្ពុជាទាំងពេលបច្ចុប្បន្ន និងពេលអនាគត។ មិនត្រឹមតែជាគុណតម្លៃសម្រាប់សង្គមនោះទេ គឺសម្រាប់ខ្ញុំបាទ ក៏បានទាញយកនូវការយល់ដឹងពីការរៀបចំ និង ការគ្រប់គ្រងដំណើរការស្ថាប័ន ឬអង្គភាពមួយឲ្យមានការប្រព្រឹត្តទៅមុនដោយរលូនបានយ៉ាងល្អ ទោះបី​ជា​ឆ្លងកាត់វិបត្តិ និងបញ្ហាជាច្រើន។ ការទាញយកជាមេរៀន ពិតជាមានសារៈសំខាន់សម្រាប់អ្នកស្រាវជ្រាវ។

ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ

លោក លោកស្រី អាចទាញយកឯកសារនេះបានតាមរយៈ Link pdf ដូចខាងក្រោម ៖ 1 Comments

  1. អត្ថបទនេះនិយាយបានល្អខ្ញុំពេញចិត្ត។

    ReplyDelete
Previous Post Next Post