ច្បាប់ គឺជាវិធានជាលាយលក្ខណ៍អក្សរ មានអនុភាពជាទូទៅ និងជាអចិន្ត្រៃយ៍ដែលរដ្ឋសភាបានរៀបរៀងឡើង។[1] និយាយម្យ៉ាងទៀត គឺបទបញ្ញត្តិដែលរដ្ឋសភាបានអនុម័តដាក់ឱ្យប្រជាពលរដ្ឋទាំងអស់ ប្រតិបត្តិតាមរហូត ទាល់តែមានបទបញ្ញត្តិថ្មីមកកែប្រែ ឬលប់ចោល ទើបឈប់អនុវត្ត ។
ច្បាប់ ជាវិធានសរសេរ ដែលមានលក្ខណៈទូទៅ និងអចិន្ត្រៃយ៍ ហើយជាវិធានដែលត្រូវបានអនុម័តដោយសភាតាមសេចក្តីស្នើច្បាប់របស់សភា ឬ តាមសេចក្តីព្រាងច្បាប់របស់រាជរដ្ឋាភិបាល និងដែលត្រូវប្រកាសឱ្យប្រើដោយព្រះមហាក្សត្រ។[2]
ច្បាប់ មានអត្ថន័យដូចខាងក្រោម[3] ៖ ក្នុងន័យទូលាយ ឬក្នុងន័យសម្ភារៈ ច្បាប់ ជាវិធានទូទៅចេញពីអំណាចនីតិបញ្ញត្តិ និងមានលក្ខណៈចាប់បង្ខំ ។ ក្នុងន័យចង្អៀត ឬក្នុងន័យទម្រង់ ច្បាប់ជាលិខិតនានារបស់រដ្ឋ ដែលមានប្រភពចេញពីអង្គការ នីតិបញ្ញត្តិ ហើយការបង្កើតលិខិតនេះត្រូវគោរពនូវនីតិវិធីពិសេស ។
បញ្ជីច្បាប់របស់កម្ពុជា មានដូចខាងក្រោម[4]  ៖
| ល.រ | ឈ្មោះអត្ថបទច្បាប់ | ឆ្នាំអនុម័ត | 
| 1          | ២០០២ | |
| 2          | ២០០២ | |
| 3          | ២០០២ | |
| 4          | ២០០២ | |
| 5          | ២០០២ | |
| 6          | ច្បាប់ស្តីពី គណនេយ្យសហគ្រាស សវនកម្មគណនេយ្យសហគ្រាស និងវិជ្ជាជីវៈ គណនេយ្យ | ២០០២ | 
| 7          | ច្បាប់ស្តីពី ការបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ / ជំងឺអេដស៍ ( HIV/AIDS ) | ២០០២ | 
| 8          | ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច ៥ឆ្នាំលើកទី២ ២០០១-២០០៥ | ២០០២ | 
| 9          | ២០០២ | |
| 10        | ២០០២ | |
| 11         | ច្បាប់ស្តីពី របបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ ស្តីពីការងារ | ២០០២ | 
| 12        | ច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត | ២០០២ | 
| 13        | ២០០២ | |
| 14        | ច្បាប់ស្តីពី វិសោធនកម្មមាត្រា២៦ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ | ២០០២ | 
| 15        | ច្បាប់ស្តីពី ប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនប័ត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម | ២០០២ | 
| 16        | ២០០២ | |
| 17        | ២០០២ | |
| 18        | ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារនៃការរៀបចំពិសេស សម្រាប់ផលិតផលវេទយិត និងផលិតផលវេទយិតខ្ពស់ | ២០០២ | 
| 19        | ២០០២ | |
| 20        | ២០០២ | |
| 21        | ២០០២ | 
❀❀❀❀❀
ចំពោះច្បាប់ដែលលោក-លោកស្រី យកទៅប្រើប្រាស់ គឺសំខាន់ណាស់ ការពិនិត្យពីធរមាននៃច្បាប់ ដែលមានន័យថា ច្បាប់ ឬមាត្រា នៅមានអនុភាពយកទៅអនុវត្តបាន។ ការលើកឡើងបែបនេះ គឺសំខាន់ក្នុងការលើកយកមាត្រា ឬសំអាងមាត្រា យកទៅបកស្រាយ។ ប្រសិន យើងលើកយកមាត្រាដែលត្រូវបាននិរាករណ៍ ឬលុបចោលហើយ នោះចាប់ទុកថា យើងបកស្រាយខុស ទាំងពីដំបូង។
ទំនាក់ទំនងមកកាន់យើងខ្ញុំ ៖
      Website               ៖ https://www.lawlyheng.com
      Gmail                   ៖ lawlyheng@gmail.com
      Pages FB             ៖ https://www.facebook.com/lawlyheng
      ACC Telegram     ៖ https://t.me/httpstmeLawlyheng
      Group Telegram  ៖ https://t.me/lawlyheng/joinchat/
      Youtube                ៖ https://www.youtube.com/lawlyheng
[1] សន្ទានុក្រម បារាំង_ខែ្មរ នៃពាក្យច្បាប់ ឆ្នាំ ២០០៥ ទំព័រ ១៧៩
[2] សេចក្តីផ្តើមនៃនីតិកម្ពុជា រៀបរៀងដោយ ការិយាល័យស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ឆ្នាំ ២០០៥ ទំព័រ ៦៥
[3] សេចក្តីផ្តើមនៃនីតិកម្ពុជា រៀបរៀងដោយ ការិយាល័យស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ឆ្នាំ ២០០៥ ទំព័រ ៥៨
