សេវាសាធារណៈថ្នាក់ក្រោមជាតិ (រដ្ឋបាលឃុំ សង្កាត់)

សេវាសាធារណៈថ្នាក់ក្រោមជាតិ (រដ្ឋបាលឃុំ សង្កាត់)

សេវាសាធារណៈ គឺជាសកម្មភាពទាំងឡាយ ដែលមានបំណងបំពេញនូវសំណូមពរនៃផល ប្រយោជន៍ទូទៅ ហើយដែលត្រូវតែរ៉ាប់រង ឬត្រួតពិនិត្យដោយរាជរ ។[1]
រដ្ឋបាលថ្នាក់ក្រោមជាតិ គឺជានីតិបុគ្គលនៃនីតិសាធារណៈ ដែលក្នុងនោះ រដ្ឋបាលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ និងដ្ឋបាលឃុំ-សង្កាត់។
ដូចនេះ ប្រភេទសេវាសាធារណៈថ្នាក់ក្រោមជាតិ ត្រូវបានបែងចែក ដូចខាងក្រោម ៖
ឃ. រដ្ឋបាលឃុំ សង្កាត់
១. ការងារអត្រានុកូលដា្ឋន
1. សំបុត្រកំណើត (ក្នុងរយៈពេល៣០ថ្ងៃ ក្រោយថ្ងៃកើត)
2. សំបុត្របញ្ជាក់កំណើត
3. សេចក្តីចម្លងសំបុត្រកំណើត ឬបញ្ជាក់កំណើត
4. ប័ណ្ណប្រកាសអាពាហ៍ពិពាហ៍
5. សំបុត្រអាពាហ៍ពិពាហ៍ (ពលរដ្ឋខ្មែរ ជាមួយពលរដ្ឋខ្មែរ)
6. សំបុត្រអាពាហ៍ពិពាហ៍ ( ជនបរទេស ជាមួយពលរដ្ឋខ្មែរ)
7. សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍
8. សំបុត្រមរណភាព ( ក្នុងរយៈពេល ១៥ថ្ងៃ)
9. សំបុត្រមរណភាព ( ហួសរយៈពេល ១៥ថ្ងៃ ក្នុងឆ្នាំ)
10. សេចក្ដីចម្លងសំបុត្រមរណភាព
២. ការចេញលិខិតបញ្ជក់
២.១. ចំពោះឃុំ សង្កាត់ក្នុងខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ និងខេត្តឧត្តរមានជ័យ
1. លិខិតបញ្ជាក់ភាពនៅលីវ មេម៉ាយ ឬពោះម៉ាយ
2. លិខិតបញ្ជាក់ទីលំនៅ
3. លិខិតបញ្ជាក់លើកិច្ចសន្យាខ្ចីប្រាក់
4. លិខិតបញ្ជាក់ពីប្រវត្តិដីធ្លី
5. លិខិតបញ្ជាក់ទាយាទ
6. លិខិតបញ្ជាក់កិរិយាមាយាទ
7. លិខិតបញ្ជាក់ប្រវត្តិរូបសង្ខេប
8. លិខិតបញ្ជាក់ទិញលក់សត្វពាហនៈ( គិតក្នុង ០១ក្បាល)
9. លិខិតបញ្ជាក់តបណ្ដាញអគ្គិសនី
10. លិខិតបញ្ជាក់តបណ្តាញទឹកស្អាត
11. លិខិតបញ្ជាក់ជួលដី ផ្ទះ តួប យានជំនិះ
12. លិខិតបញ្ជាក់ផ្ទះជួលបន្ទប់ស្នាក់នៅ
13. បញ្ជាក់លើលិខិតស្នាមផ្សេងៗទៀត (ដែលមិនមែនជាសមត្ថកិច្ចរបស់ស្ថាប័នណាមួយ)

ចំណុចគោលដែលត្រូវសំខាន់នៃសេវាសាធារណៈ មានដូចខាងក្រោម ៖
១.មូលដ្ឋានច្បាប់ ( ច្បាប់ អនុក្រឹត្យ ប្រកាស និងផ្សេងៗ)
២.បុគ្គលដែលទទួលសេវា (រូបវន្តបុគ្គល ឬ នីតិបុគ្គល)
៣.ស្តង់ដារសេវា ( រយៈពេលផ្តលសេវា តម្លៃសេវា សុពលភាពសេវា)
៤.ឯកសារតម្រូវ (ពាក្យសុំ អត្តសញ្ញាណបណ្ណ​ និងផ្សេងៗ)
៥.នីតិវិធីនៃស្នើសុំ (ច្រកចេញចូលតែមួយ រៀបចំពាក្យ និងផ្សេងៗ)
៦.កន្លែងផ្តល់សេវា (សាលាឃុំ-សង្កាត់ សាលាខេត្ត-ក្រុង ក្រសួង ស្ថាប័ន)
ចំពោះចំណុចដែលបានរៀបរាប់ខាងលើ
តើលោក-លោកស្រី ត្រូវការសេវាសាធារណៈប្រភេទណា ?
តើលោក-លោកស្រី ត្រូវរៀបចំឯកសារអ្វីខ្លះក្នុងការស្នើសុំសេវាសាធារណៈ ?
តើលោក-លោកស្រី​​ ជួបបញ្ហាយឺតយ៉ាវទទួលបានលទ្ធផលត្រូវធ្វើដូចម្តេច ?
តើគោលការណ៍គ្រឹះ រៀបចំសេវាសាធារណៈមានអ្វីខ្លះ ?
តើបច្ចុប្បន្នមានបញ្ហាអ្វីខ្លះសម្រាប់ប្រជាពលរដ្ឋ​ដែលពិបាកក្នុងការទទួលសេវាសាធារណៈ ?
តើសេវាសាធារណៈតាមវិស័យនីមួយៗនៅក្នុងប្រទេសយើងគ្រប់គ្រាន់ឬនៅ ?
ទំនាក់ទំនងមកកាន់យើងខ្ញុំ ៖
Website ៖ https://www.lawlyheng.com
Gmail ៖ lawlyheng@gmail.com
Pages FB ៖ https://www.facebook.com/lawlyheng
ACC Telegram ៖ https://t.me/lyhenglaw
Group Telegram ៖ ​https://t.me/lawlyheng/joinchat/
Youtube ៖ https://www.youtube.com/lawlyheng
Lawlyheng សូមអរគុណ អរគុណ ។


Post a Comment

Previous Post Next Post