យោងតាមព្រះរាជប្រកាសលេខ ៤០ ឆ្នាំ១៩០៥ កំណត់ឱ្យលុបបំបាត់ការរប្រើប្រាស់ច្រវាក់ដាក់មនុស្សទោសដែលជាប់ពន្ធនាគារ (ពីដើមហៅថាគុក) នៅសម័យបារាំង។ មុនពេលមានច្បាប់នេះ ចំពោះមនុស្សទោសប្រភេទគ្រោះថ្នាក់ ត្រូវដាក់ច្រវាក់ធ្ងន់ៗ ដែលជាអាចប៉ះពាល់រូបរាងកាយ ហើយបច្ចុប្បន្នប៉ះពាល់គោលការណ៍មនុស្សធម៌សម្រាប់ទណ្ឌិត។
ច្បាប់នេះ ក៏មានករណីអាចប្រើប្រាស់ច្រវាក់បានផងដែរ បើមនុស្សទោសនោះរត់រួច ២ដង ឬច្រើនដង ត្រូវដាក់ច្រវាក់ ១ខែ ទៅ ៦ខែ។ មួយវិញទៀត ក៏បានលើកឡើងជាពិសេស អាចឱ្យមនុស្សទោសមួយចំនួនអាចទៅធ្វើការសម្អាតផ្លូវ។
Telegram ៖ https://t.me/lawlyheng/joinchat/
