ផ្អែកកតាមឯកសារ RÉSIDENCE SUPÉRIEURE បង្ហាញថាសាលាវិនិច្ឆ័យ (តុលាការកំពូល) សម្ពោធឱ្យប្រើប្រាស់នៅថ្ងៃទី២ ខែមីនា ឆ្នាំ១៩១២ មានទីតាំងទល់មុខព្រះបរមរាជវាំង ព្រមទាំងមានព្រះអង្គម្ចាស់ មាឃវាណ់ (MACHAVAN) ជាចាងហ្វាង (ប្រធានតុលាការកំពូល)។
មានអំណះអំណាងមួយទៀតគាំទ្រផងដែរ យោងតាមក្រមលក្ខណៈពិភាក្សាព្រហ្មទ័ណ្ឌ របៀបតុលាការ (ក្រមនីតិវិធីព្រហ្មទណ្ឌ) ប្រកាសឱ្យប្រើនៅឆ្នាំ១៩១២ បានរៀបចំក្របខណ្ឌនីតិវិធីព្រហ្មទណ្ឌសម្រាប់សាលាដំបូងខេត្ត សាលាឧទ្ធរណ៍ និងសាលាវិនិច្ឆ័យ។
.jpg)