ច្បាប់ភូមិបាលសម័យបារាំង, ការដោះស្រាយវិវាទដណ្ដើមកម្មសិទ្ធិលើដីដែលមានតម្លៃលក់ ៤០០រៀល តម្លៃជួល ១៥០រៀល ចុះទៅ ត្រូវឱ្យសាលាដំបូងជំនុំជម្រះសម្រេចសេចក្តីជាស្រេច។ ពាក្យ “ជាស្រេច” មានន័យថាជាការបិទផ្លូវតវ៉ាក្នុងការប្តឹងឧទ្ធរណ៍។ បើសិក្សាពីប្រវត្តិពាក្យច្បាប់ គឺថាពាក្យ “ជាស្រេច” ត្រូវបានប្រើនៅក្នុងច្បាប់នីតិវិធីច្បាប់ខ្មែរសម័យបារាំង រីឯពាក្យ “បិទផ្លូវតវ៉ា” ប្រើនៅក្នុងច្បាប់បច្ចុប្បន្ន។
នៅក្នុងយន្តការដោះស្រាយវិវាទដីធ្លីខាងលើ ក៏បង្ហាញពីលក្ខណពិសេស ដែលអាចឱ្យសាលាដំបូងសម្រេចសេចក្តីដោយចេញសាលាក្រមរួច ក៏បិទផ្លូវតវ៉ារបស់ភាគីមិនឱ្យប្ដឹងទៅសាលាឧទ្ធរណ៍ និងត្រូវអនុវត្តតាមសាលក្រមនោះតែម្តង។ ហេតុផលដែលអាចនាំឱ្យសាលាដំបូងមានអំណាចសម្រេចសេចក្តីជាស្រេចនោះ ត្រូវពិនិត្យពីតម្លៃនៃកម្មវត្ថុវិវាទ។
Telegram ៖ https://t.me/lawlyheng/joinchat/
#ស្ថាប័ននិងច្បាប់សម័យបារាំង #ច្បាប់សម័យបារាំង #ស្រាវជ្រាវច្បាប់ពីដើម #ភូមិបាល #ដែនដី #សាលាដំបូង
