អ្នកឧកញ៉ាយោមរាជ សេនាបតីក្រសួងយុត្តិធម៌ (រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សម័យបារាំង) មានតួនាទី សិទ្ធិ អំណាចយ៉ាងសំខាន់នៅក្នុងប្រព័ន្ធតុលាការ និងយុត្តិធម៌ តាមរយៈកិច្ចការតាំង ហូត ចៅក្រម, ប្រឡងចំណេះចៅក្រម, ត្រួតត្រាស្មារក្តី(មេធាវី), ត្រួតត្រារាជការគុក, ប្រាស្រ័យទាក់ទងសាលាជំនុំ, ប្រមូលច្បាប់រៀបចំរក្សាទុកឱ្យមូល និងផ្សេងៗទៀត។ នៅក្នុងកិច្ចប្រជុំកុងសីយសេនាបតី (ក្រុមប្រឹក្សារដ្ឋមន្ត្រី សម័យបារាំង) វត្តមាន តួនាទី និងមតិយោបល់របស់អ្នកឧកញ៉ាយោមរាជ សេនាបតីក្រសួងយុត្តិធម៌ សំខាន់នៅក្នុងកិច្ចការតុលាការ ច្បាប់ និងយុត្តិធម៌។
Telegram ៖ https://t.me/lawlyheng/joinchat/
#ស្ថាប័ននិងច្បាប់សម័យបារាំង #ច្បាប់សម័យបារាំង #ស្រាវជ្រាវច្បាប់ពីដើម #អ្នកឧកញ៉ាយោមរាជ #សាលាជម្រះក្តី #យុត្តិធម៌

