ក្រសួង

ក្រសួង

ទីស្តីការរដ្ឋមន្រ្តី គឺជាការរៀបចំចាត់តាំងសេវាសាធារណៈ ស្ថិតក្រោមការដឹកនាំរបស់រដ្ឋមន្រ្តីម្នាក់ ។[1] ក្រសួងនីមួយៗ មានរដ្ឋបាលកណ្តាលផង មានរដ្ឋបាលវិសហមជ្ឈការនៅតាមដែនដីនានា​ផង ។

ចំពោះទីស្តីការគណៈរដ្ឋមន្ត្រី(១) ក្រសួង(២៨) និងរដ្ឋលេខាធិការដ្ឋាន(១) មានដូចខាងក្រោម ៖

         ១ ទីស្តីការគណៈរដ្ឋមន្ត្រី​( https://www.ocm.gov.kh/)

         ២ ក្រសួងមហាផ្ទៃ( https://www.interior.gov.kh/)

         ៣ ក្រសួងការពារជាតិ​( https://www.mod.gov.kh/)

         ៤ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ(https://mef.gov.kh/)

         ៥ ក្រសួងយុត្តិធម៌(https://www.moj.gov.kh/)

         ៦ ក្រសួងពាណិជ្ជកម្ម(https://www.moc.gov.kh/)

         ៧ ក្រសួងអប់រំ យុវជន និងកីឡា(http://www.moeys.gov.kh/index.php/kh/)

         ៨ ក្រសួងការបរទេស និងសហប្រតិបត្តិការ(https://www.mfaic.gov.kh/)

         ៩ ក្រសួងសាធារណៈការ និងដឹកជញ្ជូន(https://www.mpwt.gov.kh/kh/home)

         ១០ ក្រសួងបរិស្ថាន(https://www.moe.gov.kh/)

         ១១ ក្រសួងព័ត៌មាន(information.gov.kh)

         ១២ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(http://www.mlmupc.gov.kh/)

         ១៣ ក្រសួងរ៉ែ និងថាមពល(http://www.mme.gov.kh/)

         ១៤ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា(http://mosvy.gov.kh/)

         ១៥ ក្រសួងសុខាភិបាល(http://moh.gov.kh/)

         ១៦ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (https://www.mlvt.gov.kh/index.php)

         ១៧ ក្រសួងធម្មការ និងសាសនា(http://www.budinst.gov.kh/)

         ១៨ ក្រសួងទេសចរណ៍(https://tourismcambodia.org/)

         ១៩ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍(https://www.mptc.gov.kh/)

         ២០ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(https://web.maff.gov.kh/)

         ២១ ក្រសួងធនធានទឺក និងឧត្តុនិយម​(http://www.mowram.gov.kh/)

         ២២ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច(http://monasri.gov.kh/)

         ២៣ ក្រសួងផែនការ(https://www.mop.gov.kh/)

         ២៤ ក្រសួងអភិវឌ្ឍន៍ជនបទ(https://www.mrd.gov.kh/០

         ២៥ ក្រសួងកិច្ចការនារី(https://www.mowa.gov.kh/)

         ២៦ ក្រសួងមុនងារសាធារណៈ(http://www.mcs.gov.kh/)

         ២៧ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ(វhttp://www.mcfa.gov.kh/)

         ២៨ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍(https://www.misti.gov.kh/)

         ២៩ ក្រសួងព្រះបរមរាជវាំង

         ៣០ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល(http://www.civilaviation.gov.kh/en/)

                 

         ចំណុចគោលការណ៍នៃក្រសួង មានដូចខាងក្រោម ៖

         គណៈរដ្ឋមន្ត្រីជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។ គណៈរដ្ឋមន្ត្រី ត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រីមួយរូបអម ដោយឧបនាយករដ្ឋមន្ត្រី ព្រមទាំងមានទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការ ជាសមាជិក ។ ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី នឹងត្រូវកំណត់ក្នុងច្បាប់មួយ ។

         សមាជិកទាំងឡាយនៃរាជរដ្ឋាភិបាលទទួលខុសត្រូវរួមគ្នា ចំពោះរដ្ឋសភា អំពីនយោបាយទូទៅរបស់រាជរដ្ឋាភិបាល ។សមាជិកមួយរូបៗ នៃរាជរដ្ឋាភិបាលទទួលខុសត្រូវរៀងខ្លួន ចំពោះនាយករដ្ឋមន្ត្រី និងចំពោះរដ្ឋសភា អំពីការដែលខ្លួនបានប្រព្រឹត្ត ។

         សមាជិកមួយរូបៗ នៃរាជរដ្ឋាភិបាល ត្រូវទទួលទណ្ឌកម្ម ពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ដែលខ្លួនបានប្រព្រឹត្តក្នុងការបំពេញការងាររបស់ខ្លួន ។ ក្នុងករណីនេះ និងក្នុងករណីធ្វើខុសជាទម្ងន់ក្នុងការបំពេញ ការងាររបស់ខ្លួន រដ្ឋសភាអាចសម្រេចប្តឹងទៅតុលាការមានសមត្ថកិច្ច ។រដ្ឋសភាសម្រេចក្នុងរឿងនេះ ដោយវិធីបោះឆ្នោតជាសម្ងាត់ តាមមតិភាគច្រើនដាច់ខាតនៃសមាជិករដ្ឋសភាទាំងមូល ។

យោលបល់ពិចារណា

§ តើអ្វីទៅជាទីស្តីការគណៈរដ្ឋមន្ត្រី​? អ្វីទៅជាក្រសួង?​ អ្វីទៅជារាជរដ្ឋាភិបាល?

§ ហេតុអ្វីបង្កើតឲ្យមានទីស្តីការគណៈរដ្ឋមន្ត្រី​? ក្រសួង?​ រាជរដ្ឋាភិបាល?

§ អ្វីទៅជាគោលដៅ គោលបំណង ចក្ខុវិស័យ មុខងារ ភារកិច្ច បេសកម្ម រចនាសម្ព័ន្ធ វិសាលភាព អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន នាយកដ្ឋាន អគ្គាធិការដ្ឋាន អង្គការលេខ ថ្នាក់មូលដ្ឋាន ខុទ្ទកាល័យ របស់ក្រសួងនីមួយ?

§ តើក្រសួងនៅកម្ពុជាយើងមានចំនួនគ្រប់គ្រាន់ហើយឬនៅ?

§ ក្រសួងនីមួយៗហាក់បីកំពុងជួបបញ្ហាមន្ត្រីឬបុគ្គលិកអត់មកធ្វើការ?

§ កម្រិតធនធានមនុស្សនៅក្រសួងនីមួយៗយ៉ាងដូចម្តេច?

§ តើក្រសួងនីមួយត្រូវរៀបចំគោលនយោបាយយ៉ាងដូចម្តេចក្នុងស្ថានភាពបែបនេះ?

§ តើលោក-លោកស្រីចង់ដឹងអ្វីខ្លះដែលទាក់ទងនិងក្រសួងឲ្យបានលម្អិត?

 

         ឯកសារដែលលោក-លោកស្រីអាចទាញបាន ៖

 

ទំនាក់ទំនងមកកាន់យើងខ្ញុំ ៖

     Website            ៖ https://www.lawlyheng.com

     Gmail               ៖ lawlyheng@gmail.com

     Pages FB          ៖ https://www.facebook.com/lawlyheng

     ACC Telegram    ៖ https://t.me/httpstmeLawlyheng

     Group Telegram  ៖ https://t.me/lawlyheng/joinchat/

     Youtube             ៖ https://www.youtube.com/lawlyheng

        

Lawlyheng សូមអរគុណ អរគុណ ។

 [1] សន្ទានុក្រម បារាំង_ខែ្មរ នៃពាក្យច្បាប់ ឆ្នាំ ២០០៥ ទំព័រ ១៨៩

Post a Comment

Previous Post Next Post