យោបល់ផ្នែកផ្លូវចិត្ត

                                                                     យោបល់ផ្នែកផ្លូវចិត្ត

យោបល់ផ្នែកផ្លូវចិត្ត មានន័យថាការប្រឹក្សាយោបល់ ឬដំណោះស្រាយផ្សេងៗក្នុងគោលបំណងឲ្យដំណើរការជីវិត​មានលក្ខណៈល្អ។ ផ្លូវចិត្ត របស់មនុស្សគឺជាផ្នែកខាងក្នុងរបស់មនុស្ស មានលក្ខណៈសំខាន់សម្រាប់មនុស្សនីមួយៗ។ ប្រសិនមនុស្សមានផ្លូវចិត្តល្អ បញ្ហាអ្វីក៏គង់តែដោះស្រាយបានដោយផ្អែកទៅភាពរឹងមាំរបស់មនុស្ស។ ក៏ប៉ុន្តែមួយចំនួនធំ​មានបញ្ហាផ្លូវចិត្ត ហើយដំណើរជិវិតរបស់បុគ្គលនោះក៏មិនល្អប្រសើរដែរ។ បញ្ហាផ្លូវចិត្តរបស់មនុស្ស អាចមានរូបភាពជា ២ ទម្រង់ ទី១ មានបញ្ហាបង្ហាញចេញមកក្រៅ ទី២ មានបញ្ហាមិនបង្ហាញចេញមកក្រៅ។ ជាក់ស្តែងនៅក្នុងសង្គម បុគ្គលដែល​មានបញ្ហាផ្លូវចិត្ត ហើយបង្ហាញចេញមកក្រៅ ឃើញថាមាន២ រូបភាពទៀត គឺវិជ្ជមាន និង អវិជ្ចមាន ចំណែកបុគ្គលដែល​មានបញ្ហាផ្លូវចិត្ត ហើយមិនបង្ហាញចេញមកក្រៅ ឃើញថាមាន ២ រូបភាពដូចគ្នា គឺវិជ្ជមាន និង អវិជ្ជមាន។ វិជ្ជមាន គឺ​បុគ្គលដែលបង្ហាញផ្លូវចិត្ត ការគិត របស់ខ្លួនចេញមកមានអ្នកទទួលស្គាល់ ហើយជួយដោះស្រាយបញ្ហា។ អវិជ្ជមាន គឺ​បុគ្គលដែលបង្ហាញចេញមក បែបជាទទួលរងសម្ពាធផ្លូវចិត្តបន្ថែមទៀតដោយសារការបង្ហាញចេញមកនោះប៉ះពាល់ខ្លួន​ឯង និងមនុស្សជុំវិញខ្លួន។ 

បញ្ហាផ្លូវចិត្ត គឺជាចិត្ត គំនិត របស់បុគ្គលនោះសង្គមមិនទទួលស្គាល់ ហើយបង្កជាភាពអវិជ្ជមាន។ បញ្ហាផ្លូវចិត្ត ក៏អាចហៅបានថា ជំងឺផ្លូវចិត្ត។ ជាទូទៅ ជំងឺផ្លូវចិត្តនីមួយៗសុទ្ធតែមានរោគសញ្ញាខុសគ្នាៗ ប៉ុន្តែសម្រាប់ជំងឺធ្លាក់ទឹកចិត្ត សំដៅទៅលើ«ការបាត់បង់អ្វីមួយដែលមានតម្លៃ ឬមានអត្ថន័យសំខាន់ក្នុងជីវិតរបស់អ្នកជំងឺនោះ ដូចជា ការបាត់បង់សមាជិកគ្រួសារ បាត់បង់ទំនាក់ទំនង បាត់បង់ឱកាស បាត់បង់ឋានៈ។ល។ ដែលជាហេតុធ្វើឲ្យអ្នកជំងឺមានវិប្បសារី គិតឃើញតែរឿងរ៉ាវដែលកន្លងទៅ មានការតូចចិត្តចំពោះខ្លួនឯង ស្តីបន្ទោសខ្លួនឯង ធ្វើឲ្យអ្នកជំងឺបាត់បង់ក្តីសង្ឃឹម បាត់បង់ចំណាប់អារម្មណ៍ក្នុងការធ្វើអ្វីមួយ គិតថាមិនអាចចូលរួមសង្គមជាមួយគេឯងបានតទៀតជាដើម។[1] 

 

ប្រភេទយោល់បផ្នែកផ្លូវចិត្ត (មូលហេតុ និងដំណោះស្រាយនៃបញ្ហា) ​មាន​ដូច​ខាង​ក្រោម ៖​

o   គ្រួសារ

o   ការរស់នៅ

o   ការសិក្សា

o   ការងារ

o   មិត្តភក្កិ

o   ស្នេហា

o   សម្ពាធផ្លូវចិត្ត (ការមើលងាយពីអ្នកដទៃ)

o   សុខភាព

o   សង្គម

 

គោលការគ្រឹះមួយចំនួនទាក់ទងយោបល់ផ្នែកផ្លូវចិត្ត

·       កំហុសដ៏ធំធេងរបស់មនុស្ស គឹដោយសារតែគេជឿថាការងារដែលគេកំពុងធ្វើ គឺសំរាប់តែអ្នកដទៃប៉ុណ្ណោះ

·       ខ្នើយកើយសំលាប់មនុស្សច្រើនជាងកាំភ្លើងទៅទៀត

·       គេខុសកុំអាលអរ គេសាទរកុំអាលអួត

·       ឃ្លាយឆ្ងាយ ណាយចិត្ត

·       ងើយស្កក ឱនដាក់គ្រាប់

·       ចូរស៊ីដើម្បីរស់ តែកុំរស់ចាំតែស៊ីដោយសារគេ

·       ឆាប់ចាកចេញពីកន្លែងគ្រោះថ្នាក់ ទើបជាមនុស្សដែលស្គាល់កាលៈទេសៈ

·       ជំងឺដែលពិបាកព្យាបាលបំផុត គឺជំងឺអំនួតរបស់មនុស្ស

·       ឈើពុកកុំអង្គុយលើ

·      

·       ដេកលក់ស្រួល ដ្បិតចិត្តឥតមន្ទិល

·      

·      

·      

·      

·       ត្រូវដោះស្រាយបញ្ហាឲ្យទាន់ពេលនៅស្រាល

·       ថ្នាំដែលល្វីង គឺថ្នាំដែលពូកែសក្តិសិទ្ធិ

·       ទឹកអាចទំលុះថ្មបាន

·       ធ្វើអ្វីធ្វើឲ្យហើយ កុំទុកឡើយបង្កើតកេរ្តិ៍

·       នៅក្នុងជម្លេះ សច្ចធម៌តែងតែបាត់បង់

·       បំណង គឺជាបិតានៃគំនិត

·       ផ្លូវវៀចកុំបោះបង់ ផ្លូវណាត្រង់កុំដើរហើរ

·       ពេលមានបាន ចូរគិតដល់ពេលក្រខ្សត់ផង

·       ភាពរឹងទទឹង គឺគ្មានផលប្រយោជន៍ឡើយក្នុងការដឹកនាំអ្នកភូមិ

·       មនុស្សស្រីណាដែលឆ្លុះកញ្ចក់កាន់តែច្រើន ស្ត្រីនោះមើលការខុសត្រូវក្នុងផ្ទះកាន់តែតិច

·       យុវវ័យគ្រប់រូបប្រាថ្នាចង់បាន ស្នេហា លុយ និងសុខភាព តែថ្ងៃណាមួយគេនឹងនិយាយថា សុខភាព លុយ និង ស្នេហា

·       រដ្ឋ គឺជាគ្រឿងច្រកដ៏ធំធេងដែលធ្វើដំណើរទៅមុខយ៉ាងយឺតៗ

·       លុយជាអ្នកបំរើដ៏ល្អ តែចៅហ្វាយដ៏អាក្រក់

·       វិន័យ គឺជាការចងចាំនូវអ្វីដែលអ្នកត្រូវការ

·       ស្នេហាអាចធ្វើឲ្យកូនខ្ទមមួយក្លាយទៅជាវិមានសួគ៌ាបាន

·       ហេតុអ្វីមិនវាយគ្រូនៅពេលសិស្សប្រព្រឹត្តខុស

·       អ្នកដែលក្រក្នុងពេលនេះ អាចនឹងមាននៅថ្ងៃស្អែក

  

យោបល់ពិចារណា

§ តើអ្វីទៅជាយោបល់ផ្នែកច្បាប់?​

§ ហេតុអ្វីបង្កើតឲ្យមានយោបល់ផ្នែកច្បាប់?

§ អ្វីទៅជាគោលដៅ គោលបំណង ចក្ខុវិស័យ មុខងារ តួនាទី វិសាលភាព គុណសម្បត្តិ របស់យោបល់ផ្នែកច្បាប់​មានអ្វីខ្លះ?

§ តើយោបល់ផ្នែកច្បាប់នៅកម្ពុជាយើងមានលក្ខណៈយ៉ាងដូចម្តេច?

§ តើយោបល់ផ្នែកច្បាប់មានជាប់ពាក់ព័ន្ធនឹងក្រសួងណាខ្លះ?

§ យោបល់ផ្នែកច្បាប់កំពុងជួបបញ្ហាដែរឬទេ?​​​

§ តើយោបល់ផ្នែកច្បាប់ត្រូ​វរៀបចំគោលនយោបាយអ្វីខ្លះក្នុងស្ថានភាពបែបនេះ?

§ តើលោក-លោកស្រីចង់ដឹងអ្វីខ្លះដែលទាក់ទងនឹងយោបល់ផ្នែកច្បាប់​ឲ្យបានលម្អិត?

§ តើស្ថានភាពការផ្តល់យោបល់ផ្នែកច្បាប់នៅអាស៊ាន និង អន្តរជាតិ មានលក្ខណៈបែបណា?

§ តើលោក-លោ​កស្រីត្រូវមានឯកសារអ្វីខ្វះដើម្បីរៀបចំអត្ថបទដែលទាក់ទងយោបល់ផ្នែកច្បាប់ឲ្យកាន់តែល្អ?

 

         ឯកសារដែលលោក-លោកស្រីអាចទាញបាន ៖

 

 

ទំនាក់ទំនងមកកាន់យើងខ្ញុំ ៖

     Website            ៖ https://www.lawlyheng.com

     Gmail               ៖ lawlyheng@gmail.com

     Pages FB          ៖ https://www.facebook.com/lawlyheng

     ACC Telegram     ៖ https://t.me/httpstmeLawlyheng

     Group Telegram   ៖ https://t.me/+TcPtwRQCZd-k6Bbq

     Youtube             ៖ https://www.youtube.com/lawlyheng

        

 

Lawlyheng សូមអរគុណ អរគុណ ។


[1] https://healthtime.tips/km/library/article/1238

Post a Comment

Previous Post Next Post