គោលនយោបាយ

គោលនយោបាយ

គោលនយោបាយ គឺជាកម្មវិធីនានាដែលបាន​គ្រោង​ឡើងយ៉ាងហ្មត់ចត់ ដោយបានដាក់ចេញនូវគោលបំណង​ដែលចង់បាន ​ព្រមទាំងចង្អុលចង្ហាញនូវមធ្យោបាយនានាដើម្បី​ធ្វើឲ្យសម្រេចបំណងនោះ។

គោលនយោបាយសាធារណៈ គឺជាសកម្មភាពជាក់ស្តែង​របស់រដ្ឋាភិបាលឬរបស់ភ្នាក់ងាររដ្ឋាភិបាល ធ្វើជាបន្តបន្ទាប់មាន​លក្ខណៈជាសេរី ​ ជាមួយការ​ប្តេជ្ញា​ចិត្តខ្ពស់​ហើយកំពុងតែជួយ​ដោះស្រាយបញ្ហានានា ព្រមទាំង​រិះរក​គ្រប់មធ្យោបាយជួយ​បន្ធូរ​បន្ថយ ឬបញ្ឈប់រឿងរាវដែលជា​កង្វល់​របស់ប្រជាជន ដោយបាន​ដាក់ចេញនូវវិសាលភាពនិង​ដែន​កំណត់ច្បាស់លាស់។

គោលនយោបាយការបរទេស គឺយុទ្ធសាស្រ្តឬផែនការដែលរៀបចំឡើងដោយអ្នកធ្វើសេចក្តីសម្រេចរបស់រដ្ឋមួយ ចំពោន រដ្ឋដទៃទៀត ឬ នីតិបុគ្គលអន្តរជាតិនានា ដើម្បីសម្រេចបាននូវគោលបំណងជាក់លាក់ សម្រាប់ជាតិរបស់ខ្លួន។[1] គោលដៅនៃនយោបាយការបរទេសមានបីគឺ សន្តិសុខជាតិ សុខៈ មាលភាពសេដ្ឋកិច្ច និង អត្តសញ្ញាណជាតិ ។ សន្តិសុខជាតិមានន័យថា គឺការការពារអធិបតេយ្យ បូរណភាពទឹកដី , សុខុមាលភាពសេដ្ឋកិច្ច គឺការរីកចម្រើនផ្នែកសេដ្ឋកិច្ច និង អត្តសញ្ញាណជាតិ គឺការការពារវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ។

គោលនយោបាយរូបិយវត្ថុ  គឺមធ្យោបាយដែលអាជ្ញាធររូបិយវត្ថុរបស់ប្រទេសមួយគ្រប់គ្រងលើការផ្គត់ផ្គង់រូបិយវត្ថុ ក្នុងគោលបំណងកំណត់អត្រាអតិផរណា ឬអត្រាការប្រាក់ ដើម្បីធានាបាននូវស្ថិរភាពថ្លៃ និងការជឿជាក់លើរូបិយវត្ថុជាតិ ។[2] គោលដៅនៃគោលនយោបាយនេះគឺរួមចំណែកដល់ ស្ថិរភាពនិងកំណើនសេដ្ឋកិច្ច បន្ថយអត្រានិកម្មភាព និងព្យាករអត្រាប្ដូរប្រាក់ជាមួយរូបិយប័ណ្ណផ្សេងៗទៀត ។

ការអនុវត្តគោលនយោបាយ ទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ បុគ្គលិក កងកំលាំងប្រដាប់អាវុធ សង្គមស៊ីវិល ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឲ្យចក្ខុវិស័យ គោលបំណង និងគោលដៅរបស់គោលនយោបាយមានប្រសិទ្ធិភាព និងកាន់តែល្អប្រសើរឡើង៕យោង :

ឯកសារផ្សេងៗព័ន្ធអត្ថបទ ៖

·      គោលនយោបាយ ស្តីពី«ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព»

·      គោលនយោបាយ ស្តីពីការគ្រប់គ្រងដីរដ្ឋ

·      គោលនយោបាយ ស្តីពីការផ្តល់សេវាសាធារណៈ

·      គោលនយោបាយ ស្តីពីគ្រប់គ្រងធនធានមនុស្ស

·      គោលនយោបាយ ស្តីពីគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន

·      គោលនយោបាយ ស្តីពីប្រព័ន្ធវាយតម្លៃថ្លៃអចលនទ្រព្យ

·      គោលនយោបាយជាតិ ប្រជាជន

·      គោលនយោបាយជាតិ ស្តីពីធនធានរ៉ែ

·      គោលនយោបាយជាតិ ស្តីពីភាសាខ្មែរ

·      គោលនយោបាយជាតិ ស្តីពីលំនៅឋាន

·      ...

 

យោបល់ពាក់ព័ន្ធអត្ថបទ ៖

·      ការរៀបចំ និងការបង្កើត

·      ការបកស្រាយ

·      ការតាមដាន

·      ការវាយតម្លៃ

·      ភាពជាប់ពាក់ព័ន្ធភាគីផ្សេងៗ

·      លទ្ធផលអនុវត្ត

·      ផ្សេងៗ. ...

 

ប្រឹក្សាយោបល់ ជាមួយយើងខ្ញុំ ៖

ACC Telegram ៖ https://t.me/lyhenglaw

Group Telegram ៖ https://t.me/lawlyheng

Website ៖ https://www.lawlyheng.com

Pages FB ៖ https://www.facebook.com/lawlyheng

Youtube៖ https://youtube.com/@lawlyheng1689

Gmail  ៖ lawlyheng@gmail.com

សូមគោរពអរគុណ!

 

 [1] ព្រឹត្តិបត្រគណៈកម្មាធិការជាតិភាសាខ្មែរ លេខ ៣ ឆ្នាំ ២០១០ ចំណុច ៣៥ ទំព័រ ៣៧

[2] https://www.nbc.org.kh/about_the_bank/banking_terms.php

Post a Comment

Previous Post Next Post