សៀវភៅនឹងប្តូរក្របថ្មី និងពិនិត្យខ្លឹមសារឱ្យមាសកាន់តែមានទម្ងន់ធ្ងន់ទ្វេដង។ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មានខ្លឹមសារថា “បើរឿងមួយដែលទទួលបាននូវការយកចិត្តទុកដាក់ ចាប់អារម្មណ៍ច្រើនពីសង្គមជាតិ អ្នកអនុវត្តច្បាប់ត្រូវបង្កើនការប្រុងប្រយ័ត្ន និងការយកចិត្តទុកដាក់ទ្វេដង ដោយម្ខាងធានាដាច់ខាតភាពម៉ឺងម៉ាត់ ឯម្ខាងទៀតធានាភាពត្រឹមត្រូវទៅតាមច្បាប់”។ (ទំព័រ៦៤, ផ្នែកទី៨ សម្រាប់មន្ត្រីវិស័យយុត្តិធម៌)
សៀវភៅ " ប្រសាសន៍មាសរបស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ " មានប្រសាសន៍សរុប ១៤៣ ប្រសាសន៍ អំពីវិស័យយុត្តិធម៌ និងការកែទម្រង់ប្រព័ន្ធយុត្តិធម៌កម្ពុជា។
ប្រភពដើម៖ https://youtu.be/s2gTvN3CrLI?t=3740