សាលាលហុ ជាសមត្ថកិច្ចជំនុំជម្រះក្តីថ្នាក់ទាប ដោះស្រាយវិវាទកម្រិតស្រាលសម្រាប់ស្វែងរកយុត្តិធម៌និងទីតាំងនៅជិតប្រជាពលរដ្ឋនាសម័យបារាំង ព្រោះថាមេឃុំធ្វើការនៅសាលាឃុំក៏អាចទទួលបានសមត្ថកិច្ចជាសាលាលហុផងដែរ។ ចូលមកដល់សម័យសង្គមរាស្ត្រនិយមក៏ប្រើយន្តការសាលាលហុនៅក្នុងផ្នែកយុត្តិធិការផងដែរ។
សាលាលហុ និងសាលាលុឃុន សំដៅទៅលើទីតាំងកន្លែងជម្រះក្តីផ្សេងគ្នានៅកម្ពុជា។ សាលាលហុ ជាទីកន្លែងសាលាជំនុំជម្រះក្តីនៅតាមខេត្ត។ ចំណែកសាលាលុឃុន ជាទីកន្លែងសាលាជំនុំជម្រះក្តីនៅមុខព្រះបរមរាជវាំង ក្រុងភ្នំពេញ និងសម្ពោធឱ្យប្រើនៅឆ្នាំ១៨៩៧។ ចាងហ្វាងសាលាលុឃុន មានងារជាឧកញ៉ាមហាវិនិច្ឆ័យ។
អានអត្ថបទជា PDF ៖ https://t.me/lawlyheng/759
Telegram ៖ https://t.me/lawlyheng/joinchat/
#ស្ថាប័ននិងច្បាប់សម័យបារាំង #ច្បាប់សម័យបារាំង #ស្រាវជ្រាវច្បាប់ពីដើម #សាលាលហុ #តុលាការ #យុត្តិធម៌
