មុនសម័យបារាំង, កម្ពុជាក៏មានក្រមព្រហ្មទណ្ឌផ្ទាល់ខ្លួនផងដែរ។ ក្នុងសម័យបារាំង, កម្ពុជាបានរៀបចំកែសម្រួលក្រមច្បាប់ព្រហ្មទណ្ឌរបស់ខ្លួនឡើងវិញដោយផ្អែកតាមព្រះរាជប្រកាស ១៩ ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩០៥ បានបង្កើតឱ្យមានគណៈកម្មការ (ពីដើមហៅថា ក្រុម) ពិនិត្យឡើងវិញនូវក្រមច្បាប់កម្ពុជា និងបែងចែកជាគណៈកម្មការរងចំនួន៤ មានភារកិច្ចរៀបចំតាក់តែងក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី។
ឆ្លងកាត់រយៈពេល៦ឆ្នាំ និងជាច្រើនដំណាក់កាលនៃការតាក់តែងក្រមក្រហ្មទណ្ឌ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩១១ ព្រះករុណាព្រះបាទ ស៊ីសុវត្ថិ បានប្រោសព្រះរាជទានសេចក្តីអនុម័តលើក្រមព្រហ្មទណ្ឌ ដែលបច្ចុប្បន្នហៅថា ប្រកាសឱ្យប្រើក្រមព្រហ្មទណ្ឌ ដោយយោងតាមព្រះរាជប្រកាសលេខ ៦១ ឆ្នាំ១៩១១។
Telegram ៖ https://t.me/lawlyheng/joinchat/
#ស្ថាប័ននិងច្បាប់សម័យបារាំង #ច្បាប់សម័យបារាំង #ស្រាវជ្រាវច្បាប់ពីដើម #ក្រមព្រហ្មទណ្ឌ #យុត្តិធម៌

