សម័យបារាំង, ផ្អែកតាមព្រះរាជប្រកាសលេខ ៣៣ ឆ្នាំ១៩១៨ កំណត់អំពីមូលដ្ឋាននៃការអនុវត្តដាក់គុកបង្ខំដល់រូបកាយកូនបំណងឱ្យសងសំណង។ ច្បាប់នេះ ត្រូវបានយកទៅអនុវត្តក្នុងវិវាទរដ្ឋប្បវេណី ដែលយកកូនបំណុលទៅដាក់ពន្ធនាគារ (ពាក្យពីដើមហៅថា គុក) បានចាប់ពី ២ថ្ងៃ ទៅដល់ ២ឆ្នាំ ដោយអាស្រ័យទៅលើចំនួនប្រាក់បំណុល។ ពាក្យ អត្តភាវគតិ មានន័យថា រដ្ឋប្បវេណី។
ច្បាប់ដាក់គុកបង្ខំដល់រូបកាយកូនបំណងឱ្យសងសំណង ហាក់បីបង្ហាញថាជាច្បាប់ពិសេសមួយ និងមានបទដ្ឋានគតិយុត្តជាច្រើនបំពេញបន្ថែម។
Telegram ៖ https://t.me/lawlyheng/joinchat/
#ស្ថាប័ននិងច្បាប់សម័យបារាំង #ច្បាប់សម័យបារាំង #ស្រាវជ្រាវច្បាប់ពីដើម #តុលាការ #យុត្តិធម៌


