សេវាសាធារណៈថ្នាក់ក្រោមជាតិ (រដ្ឋបាលរាជធានី ខេត្ត)


 សេវាសាធារណៈថ្នាក់ក្រោមជាតិ (រដ្ឋបាលរាជធានី ខេត្ត) 

សេវាសាធារណៈ គឺជាសកម្មភាពទាំងឡាយ ដែលមានបំណងបំពេញនូវសំណូមពរនៃផល ប្រយោជន៍ទូទៅ ហើយដែលត្រូវតែរ៉ាប់រង ឬត្រួតពិនិត្យដោយរាជរ ។[1] 

រដ្ឋបាលថ្នាក់ក្រោមជាតិ គឺជានីតិបុគ្គលនៃនីតិសាធារណៈ ដែលក្នុងនោះ រដ្ឋបាលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ និងដ្ឋបាលឃុំ-សង្កាត់

ដូចនេះ ប្រភេទសេវាសាធារណៈថ្នាក់ក្រោមជាតិ ត្រូវបានបែងចែកដូចខាងក្រោម ៖

 

ក. រដ្ឋបាលរាជធានី ខេត្ត

១. ការងារនីត្យានុកូលកម្ម (ការបញ្ជាក់លើឯកសារថតចម្លង)

1.   សេចក្តីអនុញ្ញាតឱ្យប្រកបអាជីវកម្ម អាហរ័ណ នីហរ័ណសណ្ឋាគារវិនិយោគទុនបរទេស

2.   លក្ខន្តិកៈក្រុមហ៊ុនអាជីវកម្មនានា វិញ្ញាបនបត្រចុះបញ្ជីក្រុមហ៊ុន លិខិតក្រសួងពាណិជ្ជកម្ម : កិច្ចសន្យា

3.   ប្លង់សាងសង់

4.   វិញ្ញាបនបត្រសម្គាល់ម្ចាស់កម្មសិទ្ធិអចលនវត្ថុ

5.   សញ្ញាបត្រក្រោយឧត្តមសិក្សា ( ក្នុងប្រទេស)

6.   សញ្ញាបត្រពុទ្ធិកសិក្សា

7.   លិខិតអនុញ្ញាតចុះបញ្ជីសមាគម អង្គការ ព្រះវិហារសាសនា និងសហគមន៍

8.   លិខិត ឬឯកសារផ្សេងៗទៀត (ដែលមិនមែនជាសមត្ថកិច្ចរបស់ស្ថាប័នណាមួយ

២. ការងាររដ្ឋបាល

1.   ការអនុញ្ញាតឱ្យដឹកឆ្លងផ្លូវ ឬតាមបណ្ដោយផ្លូវក្នុងរាជធានីភ្នំពេញ(ចំពោះការផ្ដល់ជាផ្លូវឡើងវិញឱ្យបានត្រឹមត្រូវតាមលក្ខណះបច្ចេកទេសដូចដើម គឺជាកាតព្វកិច្ចរបស់អ្នកស្នើសុំ

2.   ការអនុញ្ញាតឱ្យជីកឆ្លងផ្លូវ ឬតាមបណ្តោយផ្លូវក្នុងខេត្ត(ចំពោះការជួលចលផ្លូវឡើងរលឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដូចដើម គឺជាកាតព្វកិច្ចរបបស្នើសុំ)

3.   លិខិត/ ប័ណ្ណឆ្លងព្រំដែន (laissez-passer)

4.   ការចេញលិខិតអនុញ្ញាតបំពេញអាចម៍ដីកម្មសិទ្ធិឯកជន

៤.១ ដីក្នុងរាជធានីភ្នំពេញ ឬក្នុងក្រុងនៃខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តសៀមរាប

-     ដីដែលមានទំហំចាប់ពី ១ ០០០ម៉ែត្រការ៉េ ដល់ក្រោម ៥ ០០០ម៉ែត្រការ៉េ

-     ដីដែលមានទំហំចាប់ពី ៥ ០០០ម៉ែត្រការ៉េ ដល់ក្រោម ១០ ០០០ម៉ែត្រការ៉េ

-     ដីដែលមានទំហំចាប់ពី ១០ ០០០ម៉ែត្រការ៉េឡើង

៤.២ ដីក្នុងក្រុងគ្រប់ខេត្ត ក្រៅពីខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តសៀមរាប

-     ដីដែលមានទំហំចាប់ពី ១ ០០០ម៉ែត្រការ៉េ ដល់ក្រោម ៥ ០០០ម៉ែត្រការ៉េ

-     ដីដែលមានទំហំចាប់ពី ៥ ០០០ម៉ែត្រការ៉េ ដល់ក្រោម ១០ ០០០ម៉ែត្រការ៉េ

-     ដីដែលមានទំហំចាប់ពី ១០ ០០០ម៉ែត្រការ៉េឡើង

5.   លិខិតអនុញ្ញាតទីតាំងប៉ាណូអចល័ត (គិតក្នុង ១ម៉ែត្រការ៉េ)

6.   ការចុះបញ្ជីវិនិយោគជាគម្រោងមានលក្ខណសម្បត្តិគ្រប់គ្រាន់នៅអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត ( ទុនវិនិយោគក្រោម ២លានដុល្លារអាមេរិក)

 

ចំណុចគោលដែលត្រូវសំខាន់នៃសេវាសាធារណៈ មានដូចខាងក្រោម ៖

                  ១.មូលដ្ឋានច្បាប់ ( ច្បាប់ អនុក្រឹត្យ ប្រកាស និងផ្សេងៗ)

                  ២.បុគ្គលដែលទទួលសេវា (រូបវន្តបុគ្គល ឬ នីតិបុគ្គល)

                  ៣.ស្តង់ដារសេវា ( រយៈពេលផ្តលសេវា តម្លៃសេវា សុពលភាពសេវា)

                  ៤.ឯកសារតម្រូវ (ពាក្យសុំ អត្តសញ្ញាណបណ្ណ​ និងផ្សេងៗ)

                  ៥.នីតិវិធីនៃស្នើសុំ (ច្រកចេញចូលតែមួយ រៀបចំពាក្យ និងផ្សេងៗ)

                  ៦.កន្លែងផ្តល់សេវា (សាលាឃុំ-សង្កាត់ សាលាខេត្ត-ក្រុង ក្រសួង ស្ថាប័ន)

                  ចំពោះចំណុចដែលបានរៀបរាប់ខាងលើ

 

         តើលោក-លោកស្រី ត្រូវការសេវាសាធារណៈប្រភេទណា ?

         តើលោក-លោកស្រី ត្រូវរៀបចំឯកសារអ្វីខ្លះក្នុងការស្នើសុំសេវាសាធារណៈ ?

         តើលោក-លោកស្រី​​ ជួបបញ្ហាយឺតយ៉ាវទទួលបានលទ្ធផលត្រូវធ្វើដូចម្តេច ?

         តើគោលការណ៍គ្រឹះ រៀបចំសេវាសាធារណៈមានអ្វីខ្លះ ?

         តើបច្ចុប្បន្នមានបញ្ហាអ្វីខ្លះសម្រាប់ប្រជាពលរដ្ឋ​ដែលពិបាកក្នុងការទទួលសេវាសាធារណៈ ?

         តើសេវាសាធារណៈតាមវិស័យនីមួយៗនៅក្នុងប្រទេសយើងគ្រប់គ្រាន់ឬនៅ ?

 

ទំនាក់ទំនងមកកាន់យើងខ្ញុំ ៖

     Website            https://www.lawlyheng.com

     Gmail              ៖ lawlyheng@gmail.com

     Pages FB          https://www.facebook.com/lawlyheng

     ACC Telegram      https://t.me/lyhenglaw

     Group Telegram   https://t.me/lawlyheng/joinchat/

     Youtube             https://www.youtube.com/lawlyheng

        

 

Lawlyheng សូមអរគុណ អរគុណ ។ 

Post a Comment

Previous Post Next Post